ភ្នំពេញ៖ ក្រុមក្មេងស្ទាវមួយក្រុមបើកម៉ូតូពីរគ្រឿង ចេញពីក្លឹបត្រឡប់ទៅផ្ទះ ត្រូវក្មេងស្ទាវមួយក្រុមទៀត បើកម៉ូតូ៣គ្រឿងដេញវាយ និងយកដុំថ្មគប់បណ្តាលឲ្យបែកក្បាល រងរបួសពីរនាក់ ។
ហេតុការណ៍នេះ កើតឡើងនៅម៉ោង១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុក្រុមរបស់គេបើកម៉ូតូពីរគ្រឿង មានប្រុស៤នាក់ជិះម៉ូតូឌ្រីមសង់និងស្រី២នាក់ប្រុសម្នាក់ទៀតជិះម៉ូតូម៉ាកMSX ចេញពីរក្លឹប កម្សាន្តម៉ារីន នៅម្តុំរង្វង់មូលកាំកូសុីធី ធ្វើដំណើរតាមបណ្ដោយផ្លូវ ឧកញ្ញាម៉ុងរិទ្ធី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានក្រុមក្មេងស្ទាវមួយក្រុមបើកម៉ូតូ៣គ្រឿងមិនចាំម៉ាក បើកដេញមកពីក្រោយរួចយកដុំថ្មគប់និងមានខ្សែក្រវ៉ាត់វាយមើល ក្រុមពួកគេ ដោយមិនដឹងមូលហេតុបណ្តាលឲ្យរងរបួសបែកក្បាលប្រុសៗពីរនាក់ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលម្នាក់ ចំណែកម្នាក់ទៀតរបួសស្រាលទៅព្យាបាលដោយខ្លួនឯង ។ ដោយឡែកក្រុមក្មេងស្ទាវ ដែលជាជនដៃដល់បាននាំគ្នាឡើងបើកម៉ូតូគេចខ្លួនបាត់ស្រមោល ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ហើយបានសួនាំរួចឲ្យជនរងគ្រោះទៅពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវស្វែករកចាប់ខ្លួនជនបង្កយកមកផ្តន្ទាទោសទៅតាមច្បាប់ ៕ ជ្រោយពេជ្រ