ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមក្មេងស្ទាវមួយក្រុមចេញពីក្លឹបត្រូវក្មេងស្ទាវមួយក្រុមទៀតដេញវាយ និងយកដុំថ្មគប់បណ្តាលឲ្យបែកក្បាលរងរបួសពីរនាក់

ចែករំលែក៖

ភ្នំពេញ៖ ក្រុមក្មេងស្ទាវមួយក្រុមបើកម៉ូតូពីរគ្រឿង ចេញពីក្លឹបត្រឡប់ទៅផ្ទះ ត្រូវក្មេងស្ទាវមួយក្រុមទៀត បើកម៉ូតូ​៣​គ្រឿងដេញវាយ និងយកដុំថ្មគប់បណ្តាលឲ្យបែកក្បាល រងរបួសពីរនាក់ ។

ហេតុការណ៍នេះ កើតឡើងនៅម៉ោង​១និង៣០នាទី​ រំលងអធ្រាត្រ ឈានចូលថ្ងៃទី​១៨ ខែសីហា ឆ្នាំ២០១៩​ នៅតាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែ​ន​សុខ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកើតហេតុក្រុមរបស់គេ​បើកម៉ូតូពីរគ្រឿង​ មានប្រុស៤នាក់ជិះម៉ូតូឌ្រីម​សង់និងស្រី២នាក់ប្រុសម្នាក់ទៀតជិះម៉ូតូម៉ាក​MSX​ ចេញពីរក្លឹប កម្សាន្តម៉ារីន នៅម្តុំរង្វង់មូលកាំកូសុីធី ធ្វើដំណើរតាមបណ្ដោយ​ផ្លូវ ឧកញ្ញាម៉ុងរិទ្ធី ក្នុងទិសដៅពីកើតទៅលិច ខណៈ​មកដល់ចំណុចកើតហេតុ​ ស្រាប់តែមានក្រុមក្មេងស្ទាវមួយក្រុមបើកម៉ូតូ៣គ្រឿងមិនចាំម៉ាក បើកដេញមកពីក្រោយរួចយកដុំថ្មគប់និងមានខ្សែក្រវ៉ាត់​វាយមើល​ ក្រុមពួកគេ​ ដោយមិនដឹងមូល​ហេតុ​បណ្តាលឲ្យរងរបួសបែកក្បាលប្រុសៗ​ពីរនាក់ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យា​បាលម្នាក់​ ចំណែកម្នាក់ទៀតរបួសស្រាលទៅ​ព្យាបាលដោយខ្លួនឯង ។ ​ ដោយឡែកក្រុមក្មេងស្ទាវ​ ដែលជាជនដៃដល់បាននាំគ្នាឡើងបើកម៉ូតូគេចខ្លួនបាត់ស្រមោល ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់​ ហើយបានសួនាំរួចឲ្យជនរងគ្រោះទៅពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវស្វែករកចាប់ខ្លួនជនបង្កយកមកផ្តន្ទាទោសទៅតាមច្បាប់ ៕ ជ្រោយពេជ្រ


ចែករំលែក៖