ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជនសង្ស័យ១​នាក់ ពីបទរំលោភ​លើ​លំនៅឋាន និង​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​៖ ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រមាណ ១៤ និង ០៦​នាទី នៅ​ចំណុច​ភូមិ​ថ្មី ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី តាំង សុខ​ហេង មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី រំលោភ​លើ​លំនៅដ្ឋាន និង​ប៉ុនប៉ង​រំលោភ​សេព​សន្ធ​វះ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០១​នាក់ ។ បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​។​

លោក​វរសេនីយ៍ត្រី តាំង សុខ​ហេង បាន​ឲ្យ​ដឹងថា ៖ យោងតាម​បណ្តឹង​របស់​ឈ្មោះ ម​.​ភ ភេទ ស្រី អាយុ ៥២​ឆ្នាំ ត្រូវជា​ម្តាយ​របស់​ជនរងគ្រោះ​ឈ្មោះ ស​.​ស​.​ន ភេទ ស្រី អាយុ ១៧​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ថ្មី ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ បាន​បំភ្លឺ​ឲ្យ​ដឹងថា ៖ នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩ គាត់ កូនស្រី បាន​ទៅលេង​ផ្ទះ​អ្នកជិតខាង​ដែលមាន​កម្មវិធី​ផឹកស៊ី ហើយ​ជនសង្ស័យ​ក៏​នៅ​ទីនោះ​ដែរ លុះដល់​ម៉ោង​ប្រមាណ ០៩ និង ១៥​នាទី​យប់ ក៏​នាំ​កូន​មក​ចូល​សម្រាក​នៅផ្ទះ​របស់ខ្លួន​វិញ ដោយ​គេង​ក្នុង​មុង​ជាមួយគ្នា រួមជាមួយ​និង​ចៅ ០២​នាក់​ទៀត លុះដល់​វេលា​ម៉ោង ០០ និង ១០​នាទី ខ្លួន​បានលឺ​សម្លេង​កូនស្រី​ស្រែក ពេលនោះ​ខ្លួន​បាន​បើកភ្លើង ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុងតែ​ធ្វើ​សកម្មភាព​រំលោភ​ទៅលើ​កូនស្រី ខ្លួន​ក៏​ស្រែក​ឆោ​រ​ឡោរ​ឲ្យ​អ្នកជិតខាង​ជួយ ឃើញ​ដូចនេះ​ជនសង្ស័យ​ក៏​រត់គេចខ្លួន​ចេញពីផ្ទះ​បាត់ទៅ ហើយ​ខ្លួន​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​តែម្តង ។

​លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌ បានបញ្ជាក់​ទៀតថា ៖ ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ រហូត​ឃាត់ខ្លួន បាន​ចំនួន ០១​នាក់ មានឈ្មោះ វុ​ធ វ៉ាន់ ភេទ ប្រុស អាយុ ៣៩​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​/​ឃុំ​និង​ស្រុក​កើតហេតុ​ខាងលើ ។ ក្រោយពី​ធ្វើការ​ឃាត់ខ្លួន និង​ធ្វើក​ការសាកសួរ ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ចូលទៅក្នុង​ផ្ទះ​របស់​ជន​រងគ្រោះ​ពិតមែន តែ​គ្រាន់តែ​ទៅ​សួរនាំ​អំពី​កូនស្រី​របស់​ជនរងគ្រោះ ដែល​កំពុងមាន​ជម្ងឺ​ក្តៅខ្លួន ហើយ​ខ្លួន​ក៏បាន​លូកដៃ​ស្ទាប​ក្បាល​តែប៉ុណ្ណោះ ។ ដោយយោង​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ យោងតាម​របាយការណ៍ និង​យោងតាម​ការបំភ្លឺ​របស់​ជនរងគ្រោះ និង​សាក្សី ឃើញថា​មាន​តម្រុយ​ពិរុទ្ធភាព​នៃ​បទល្មើស​យ៉ាង​ជាក់លាក់ ជនសង្ស័យ​ខាងលើ​អាច​ត្រូវ​ចោទ​ពីបទ រំលោភ​លើ​លំនៅដ្ឋាន និង​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ ហើយ​នៅ​ថ្ងៃទី​១៨​សីហា កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕ សំ​ វិច្ឆិកា


ចែករំលែក៖