ភ្នំពេញ៖ បុរសជាសន្តិសុខភោជនីយដ្ឋានសាច់អាំងជប៉ុន យូបតី ម្នាក់មិនទាន់ចេះបើករថយន្តស្ទាត់ផង ក៏ឡើងបើករថយន្តភ្ញៀវយកទៅទុក ស្រាប់តែជ្រុលបុករះរថយន្តចំនួន៣គ្រឿងទៀត រងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខភោជនីយដ្ឋានសាច់អាំងជប៉ុន យូបតី តាមបណ្តោយផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជាសន្តិសុខបានឡើងបើករថយន្តម៉ាក Lang Gruiser ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AU 2268 ដែលជារបស់ភ្ញៀវបំណងចូលចតមុខហាងភ្លាមនោះក៏ជ្រុលបុករថយន្តម៉ាកកាមរីហាយប្រីត ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2A 8997 ដែលធ្វើដំណើរតាមបណ្តោយផ្លូវ៣៦០ក្នុងទិសដៅពីកើតទៅលិចបណ្តាលឲ្យរងការខូចខាត ។
សាក្សីបានបន្តថា ភ្លាមនោះរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុករថយន្តកាមរីបាឡែនពណ៍ស្ក ពាក់ស្លាកលេខភ្នំពេញ2AU 8005
រុញទៅបុករថយន្តឡិចស៊ី250H ពណ៌សពាក់ស្លាកលេខភ្នំពេញ2AW 5318 រុញផ្ទប់និងជញ្ជាំងហាង ដែលចតនៅខាងមុខហាងរងការខូចខាត ។
ក្រោយកើតហេតុរថយន្តទាំង៤គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរតចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ