ព័ត៌មានទាន់ហេតុការណ៍៖

សំឡេងផ្ទុះអាវុធ បានកើតឡើងនៅតំបន់កាស្មៀរ ជាលើកដំបូង ក្រោយឥណ្ឌាដកសិទ្ធិស្វាយភាព​នៅតំបន់កាស្មៀរ

ចែករំលែក៖

មកទល់ពេលនេះ មានការផ្ទុះអាវុធ ជាលើកដំបូង​ ដោយកម្លាំងទាហានឥណ្ឌា បានវាយប្រហារទៅលើ ជនសង្ស័យថា​ជាក្រុមឧទាមលាក់ខ្លួននៅក្នុង តំបន់នេះដើម្បីបង្កអសន្តិសុខ​ ។

កម្លាំងប៉ូលិស​ឥណ្ឌា​ បានថ្លែងថា កងកម្លាំងសន្តិសុខ ​បានបាញ់សម្លាប់​ក្រុមសង្ស័យ​ជាពួកឧទ្ទាមចំនួន២នាក់ នៅក្នុងការប្រយុទ្ធគ្នា​មួយ ស្ថិតនៅ​តំបន់កាស្មៀរ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នេះ ។ ការប៉ះទង្គិចគ្នាជាលើកដំបូងនេះ បានកើតឡើង ក្រោយពេល​រដ្ឋាភិបាលសហព័ន្ធ​បានប្រកាស​ដកសិទ្ធិស្វ័យភាព ​ពីតំបន់កាស្មៀរ ​កាលពីដើមខែសីហា ឆ្នាំ២០១៩ ហើយបញ្ហានេះ នាំឲ្យបញ្ឆេះនូវ​ការខឹងសម្បាយ៉ាងខ្លាំង ពីប្រជាពលរដ្ឋ រស់នៅក្នុងតំបន់នេះ ។

ប្រភពពព័ត៌មានដដែល បានបន្តថា ប៉ូលិស២នាក់​បានរងរបួស នៅក្នុងការប្រយុទ្ធគ្នា​ ដែលបានកើតឡើង​ នៅតំបន់ Baramulla នាភាគខាងជើង​កាស្មៀរ ហើយក្នុងនោះ​មានម្នាក់ ក្នុងចំណោមពួកគេ​បានបាត់បង់ជីវិត បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ ។

ក្រុមឧទ្ទាម​ដែលប្រយុទ្ធប្រឆាំង​នឹងការគ្រប់គ្រងរបស់ឥណ្ឌា ​នៅតំបន់​ដែលជនមូស្លីមរស់នៅភាគច្រើន កាស្មៀរនោះ បានប្តេជ្ញា​តស៊ូ ដោយ​កម្លាំងប្រដាប់អាវុធបន្ដទៀត ។ ការប្តេជ្ញានេះ បានកើតឡើង ក្រោយពេលរដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី Narendra Modi បានសម្រេចលុប​ចោលសិទ្ធិស្វ័យភាព ​ និងការរឹតបន្តឹង​លើការទិញ​​អចលនទ្រព្យ ។ ក្រៅពីនេះ រដ្ឋាភិបាលអនុញ្ញាត​ឲ្យ​ប្រជាជនរស់នៅរដ្ឋខាងក្រៅ ​អាចចូល​មកទិញអចលនទ្រព្យ ឬ​មកបម្រើការ​ជាបុគ្គលិករដ្ឋាភិបាល​​ក្នុងតំបន់​នោះបាន ដោយពុំមានខុសទាស់អ្វីឡើយ ។

បាតុកម្មតវ៉ា​បានផ្ទុះឡើង​ នៅទីក្រុង​ដ៏សំខាន់ Srinagar របស់កាស្មៀរ ហើយ​ក៏មានការប្រឆាំង​ជំទាស់យ៉ាងស្រួចស្រាវ ​ពីប្រទេសប៉ាគីស្ថាន ​ចំពោះ​សកម្ម​ភាពរបស់រដ្ឋាភិបាល​ឥណ្ឌា ​នៅតំបន់​កាស្មៀរនេះ ។ ប៉ាគីស្ថានដែលទាមទារគ្រប់គ្រងផ្នែកខ្លះ​ នៃដែនដីកាស្មៀរ និងជាសត្រូវរបស់ឥណ្ឌានោះ​ បាននិយាយថា ខ្លួនអាច​នឹងលើកជម្លោះ​ដ៏រ៉ាំរ៉ៃ រាប់ទសវត្សរ៍​នេះ​ ឡើងទៅកាន់​តុលាការយុត្តិធម៌អន្តរជាតិ ។

ឥណ្ឌា បានបន្ថែមកងកម្លាំងយោធារបស់ខ្លួន ​រាប់ពាន់នាក់ បទៅដាក់ពង្រាយ ​នៅលើដែនដីកាស្មៀរ ដើម្បីគ្រប់គ្រង​ក្រុមបះបោរ​ ហើយកាលពីយប់ ថ្ងៃទី២០ ខែសីហា ក្រុម​ឧទ្ទាមបានលួចវាយឆ្មក់ «​នៅផ្នែកអតីតតំបន់​ Baramulla ។ នេះបើតាមមន្ត្រីប៉ូលិសមួយរូប​ បានបញ្ជាក់​ប្រាប់សារព័ត៌មាន រ៉យទ័រ ។ ក្រុមឧទ្ទាម​បានបោក​គ្រាប់បែកដៃមួយគ្រាប់ បណ្តាលឲ្យប៉ូលិស​២នាក់រងរបួស៕


ចែករំលែក៖