ព័ត៌មានទាន់ហេតុការណ៍៖

ថៃប្រឈមនឹងអសន្តិសុខ ការបំផុះគ្រាប់បែកកើនឡើងប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ​សណ្តាប់ធ្នាប់ជាតិ

ចែករំលែក៖

នៅពេលដែលរដ្ឋាភិបាលស៊ីវិលឡើងកាន់អំណាចដឹកនាំប្រទេសជាតិ បញ្ចប់របបយោធា សន្តិសុខថៃប្រឈមនៅបញ្ហាជាច្រើន ដោយក្រុមជ្រុលនិយម បានបង្កើនការបំផ្ទុះ​គ្រាប់បែក នៅគ្រប់ទិសទីក្នុងប្រទេសថៃ ។

នៅពេលនេះដែរ មានការបំផ្ទុះគ្រាប់បែន នៅក្នុង ខេត្ត​យ៉ាឡា​ភាគខាងត្បូង ប្រទេសថៃ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ថៃបានប្រកាសថា មិនជាប់ពាក់ព័ន្ធ និងការបំផ្ទះគ្រាប់បែក នៅទីក្រុងបាងកក់នាពេលកន្លងមក​នោះឡើយ​ ។

លោកឧត្តមសេនីយ៍ ប្រាវិត វង់សូវ៉ាន់ (Prawit Wongsuwan) ឧបនាយករដ្ឋមន្ត្រីថៃ​ បានថ្លែងកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ថា គ្រាប់បែក​ដែលត្រូវបានបំផ្ទុះ​ជាច្រើន​ទីកន្លែង​ ​កាលពីពេលថ្មីៗនេះ នៅខេត្តភាគខាងត្បូង​ នៃប្រទេសថៃនោះ មិនទាក់ទង​ជាមួយ​នឹង​ការបំផ្ទុះគ្រាប់បែក នៅ​កណ្តាលទីក្រុងបាងកក​ ដែល​បានកើតឡើង ​កាលពីដើមខែ​សីហា ឆ្នាំ២០១៩​នោះទេ ។

យ៉ាងតិច​ជនស៊ីវិល​៨នាក់​បានរងរបួស ដោយសារ​ការបំផ្ទុះគ្រាប់បែកជា​ច្រើន​កន្លែង នៅតាមគោលដៅនានា ដូចជា នៅតាមបង្គោលភ្លើង និងទូដកប្រាក់ អេធីអឹម ស្ថិតក្នុងស្រុកច្រើន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ។

ទោះជាយ៉ាងណា មិនទាន់មានក្រុមណាមួយ​ ចេញមុខ​ទទួលស្គាល់ចំពោះការបំផ្ទុះគ្រាប់បែក​យ៉ាងហិង្សានោះទេ ។ ប៉ុន្តែ​មន្ត្រីសន្តិសុខថៃ ​ជឿជាក់ថា នេះគឺជាទង្វើរបស់ក្រុមឧទ្ទាមទាមទារផ្តាច់ខ្លួន ។ ពួកនោះ​តែងតែព្យាយាមបង្កើតឲ្យមានអំពើចលាចល និងធ្វើឲ្យហិនហោចដល់សេដ្ឋកិច្ចរបស់រដ្ឋបាលខេត្តនេះ ។

ការបំផ្ទុះគ្រាប់បែក ​នៅបង្គោលភ្លើងមួយដើម ស្ថិតនៅក្នុងខេត្តយ៉ាឡា បណ្តាលឲ្យ​ដាច់ចរន្តអគ្គិសនី​អស់ជាច្រើនម៉ោង ។ នៅក្នុងហេតុការណ៍នោះដែរ បានបណ្ដាលឲ្យអ្នកដំណើរឆ្លងកាត់​ទីនោះ២នាក់​បានរងរបួស ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ​ ដើម្បីសង្រ្គោះបន្ទាន់ ។

ប៉ូលិស​ថៃ​ក៏បានថ្លែងដែរថា សម្បកកង់រថយន្តជាច្រើន ​ត្រូវបានដុត​ នៅក្នុងស្រុក Penang ខេត្តយ៉ាឡា ។ នៅក្នុងស្រុក Tharn ខេត្តយ៉ាឡា ទូដកប្រាក់ អេធីអឹម បានរងនូវការបំផ្ទុះគ្រាប់បែក ហើយបានធ្វើឲ្យជនស៊ីវិល​៦នាក់រងរបួសបន្ថែមទៀត ។

លោកឧត្តមសេនីយ៍​ ប្រាវិត អនុនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការសន្តិសុខជាតិ​របស់ប្រទេសថៃ បានថ្លែងថា លោកបានទទួល​សេចក្តីរាយការណ៍​ពី​ក្រុម​ចារកិច្ច​ ពាក់ព័ន្ធនឹងការបញ្ហាបំផ្ទុះគ្រាប់បែក នៅ​ខេត្តយ៉ាឡា ។ ប៉ុន្តែលោកបានបដិសេធ ផ្តល់លម្អិត​ព័ត៌មានបន្ថែមទៅកាន់​បណ្តាញផ្សព្វផ្សាយព័ត៌មាន ។

ក្រុមឧទ្ទាម​ទាមទារផ្តាច់ខ្លួន រស់នៅក្នុងតំបន់ដែលមានប្រជាជនកាន់ពុទ្ធសាសនា​ភាគច្រើន នាភាគខាងត្បូង​ នៃប្រទេសថៃនោះ បានវាយប្រហារ​សម្លាប់​ជីវិត​មនុស្ស​ជិត​៧ពាន់នាក់​រួចមកហើយ គិតចាប់តាំងពីឆ្នាំ២០០៤​ រហូតមកទល់នឹងពេលនេះ ខណៈកិច្ចចរចាសន្តិភាព​​ជាមួយ​រដ្ឋាភិបាល​ នៅតែបន្ដបរាជ័យ ។

កាលពីថ្ងៃទី២ ខែសីហា គ្រាប់បែកធុនតូចចំនួន៦គ្រាប់​ បានបំផ្ទុះ​ឡើង នៅទីតាំងចំនួន​៣កន្លែង ក្នុងទីក្រុងបាងកក បានបណ្តាលឲ្យ​មនុស្ស​៤នាក់រងរបួស បង្កឲ្យរញ្ជួយរាជធានី​ នៃប្រទេសថៃ ខណៈកំពុងរៀបចំកិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ានផងដែរ៕


ចែករំលែក៖