ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាមិនហូបបាយ ដេកស្លាប់ក្នុងផ្ទះសង្ស័យខ្យល់គរ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានដេកស្លាប់លើគ្រែក្នុងផ្ទះ បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារស្រែកហៅអ្នកភូមិនាំគ្នាជួយសង្គ្រោះ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសពខ្លាចជាអំពើឃាតកម្ម ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ស្ថិត នៅភូមិពោធិ៍ម្អម ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ គង្គ សុកុល អាយុ២៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិពោធិ៍ម្អម ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

ប្រភពបន្តថាបន្ទាប់ពីមានសេចក្ដីរាយការណ៍ភ្លាមកម្លាំងសមត្ថកិច្ចនគរបាលស្រុកនគរបាលប៉ុស្តិ៍ត្នោត ក្រុមគ្រូពេទ្យមណ្ឌូលសុខភាពត្នោតលោកមេភូមិពោធិម្អម និងលោកជំនួយការស្មៀនឃុំត្នោត បានចុះមកពិនិត្យសាកសពជាច្រើន ឃើញថា ជនរងគ្រោះនេះពិតជាស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន ដោយសារតែបុរសខាងលើញៀនស្រា មិនបានហូប ទើបបណ្តាលឲ្យខ្យល់គរ ស្លាប់បែបនេះតែម្ដង ។

តាមអ្នកភូមិបានឲ្យដឹងថា បុរសនេះគឺតែងតែផឹកស្រាជាប្រចាំថ្ងៃដោយពេលស្រវឹងម្ដងៗ មិនដែលហូបបាយនោះទេ ហើយមុនកើតហេតុអ្នកភូមិបានឃើញដើរមកផ្ទះក្នុងអការស្រវឹងស្រា និងដើរចូលដេកលើគ្រែក្នុងផ្ទះលុះប្រមាណជាមួយម៉ោង ក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិតែម្ដង ។

បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖