ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចគ្រប់ផ្នែក និងអជ្ញាធរមូលដ្ឋានពាក់ពន្ធ័ បើកប្រតិបត្តិការបន្ទាន់ ស្រាវជ្រាវវែកមុខរកជនដៃដល់ដែលធ្វើសកម្មភាពរំលោភ សម្លាប់ក្មេងស្រីរងគ្រោះ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ច មូលដ្ឋានបានប្រាប់ថា ក្មេងស្រីសិស្សសាលាអាយុ១៤ឆ្នាំមួយរូប ឈ្មោះអឿន ស្រីណុច រស់នៅភូមិព្រៃនប់១ ឃុំ,ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលអាណាព្យាបាលបានប្រាប់ថាបាន បាត់ចេញពីផ្ទះតាំងពីថ្ងៃ១៧ សីហា ២០១៩ នោះ រហូតមកដល់រសៀលថ្ងៃ២២ សីហា ២០១៩នេះ គេបានប្រទះឃើញក្មេងស្រីរូប នេះស្លាប់បាត់ទៅហើយ ។

រកឃើញសាកសពក្មេងស្រីរងគ្រោះ មានស្ថានភាពហើមរលួយ នៅម្តុំកន្លែងកម្សាន្តទឹកធ្លាក់ ក្នុងភូមិបត់សិរមាន់ឃុំព្រៃនប់ស្រុកព្រៃនប់ ។

ក្រោយធ្វើកោសល្យវិច្ចយ រួចសមត្ថកិច្ច បញ្ជាក់ថា សាកសពក្មេងស្រីនេះ គឺស្លាប់ដោយអំពើឃាតកម្ម រំលោភ សម្លាប់ ក្មេងស្រីរងគ្រោះឈ្មោះអឿន ស្រីណុច អាយុ១៤ឆ្នាំ ជាសិស្សសាលា រស់នៅភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនរងគ្រោះបានបាត់ពីផ្ទះកាលពី រសៀលថ្ងៃ១៧ សីហា ២០១៩ រហូតមកដល់រសៀលថ្ងៃ២២ សីហា ២០១៩នេះ ទើបគេបានប្រទះឃើញក្មេងស្រីរងគ្រោះ ស្លាប់បាត់ទៅហើយ ។

ក្រោយពីប្រគល់សាកសពជូនសាច់ញាតិតាម នីតិវិធី ដើម្បីធ្វើបុណ្យ តាមប្រពៃណី ។

សមត្ថកិច្ចគ្រប់ផ្នែក និងអជ្ញាធរមូលដ្ឋានពាក់ពន្ធ័ក៏បានបើកប្រតិបត្តិការបន្ទាន់ភ្លាមៗដែរ ស្រាវជ្រាវវែកមុខរកជនដៃដល់ដែលធ្វើសកម្មភាពរំលោភ សម្លាប់ក្មេងស្រីរងគ្រោះ យកមកផ្តន្ទាទោសតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖