ភ្នំពេញ ៖ នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៩ ម៉ោង១៣និង៥៥នាទី នគរបាលប៉ុស្តិ៍បឹងសាឡាង បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ជាក់ស្តែង ករណីលួចទូរស័ព្ទដៃ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៣៦A ផ្លូវលេខ៤២៧ក្រុមទី២៥ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ឡុង សុខុម ហៅ ខុម អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ដើរដេកចល័តតាមវត្ត និងក្រោមស្ពាន ។
វត្ថុតាងចាប់យករួមមាន ៖ ទូរស័ព្ទដៃចំនួន ០១គ្រឿងម៉ាក OPPO -A3S ពណ៌ក្រហមដាក់ស្រោមពណ៌ខ្មៅ ( ជារបស់ជនរងគ្រោះ) ដោយមានការឯកភាពពីលោក សម ឫទ្ធីវាសនា ព្រះរាជអជ្ញារង អមសាលដំបូងរាជធានីភ្នំពេញ បានប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ ។
តាមរយៈការធ្វើតេស្តទឹកនោមលើរបស់ជនសង្ស័យពីសមត្ថកិច្ចជំនាញបង្ហាញថា វិជ្ជមាន (ជនសង្ស័យមានផ្ទុកសារធាតុញៀន) ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕ជ្រោយពេជ្រ