ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ប៉ុស្តិ៍​បឹង​សាឡាង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​ទូរស័ព្ទដៃ

ចែករំលែក៖

ភ្នំពេញ ៖ នៅ​ថ្ងៃទី ២៣ ខែសីហា ឆ្នាំ​២០១៩ ​ម៉ោង​១៣​និង​៥៥​នាទី នគរបាល​ប៉ុស្តិ៍​បឹង​សាឡាង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​ជាក់ស្តែង ករណី​លួច​ទូរស័ព្ទដៃ ប្រព្រឹត្ត​នៅ​ចំណុច​មុខផ្ទះ​លេខ​៣៦A ផ្លូវ​លេខ​៤២៧​ក្រុមទី​២៥ ភូមិ​១០ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

​ជនសង្ស័យ​ឈ្មោះ ឡុង សុខុម ហៅ ខុម អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ពុំ​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ ដើរ​ដេក​ចល័ត​តាម​វត្ត និង​ក្រោម​ស្ពាន ។​

​វត្ថុតាង​ចាប់យក​រួមមាន ៖ ទូរស័ព្ទដៃ​ចំនួន ០១​គ្រឿង​ម៉ាក OPPO -A3S ពណ៌​ក្រហម​ដាក់​​ស្រោម​ពណ៌​ខ្មៅ ( ជា​របស់​ជនរងគ្រោះ​) ដោយមាន​ការឯកភាព​ពី​លោក សម ឫទ្ធី​វាសនា ព្រះរាជ​អ​ជ្ញា​រង អម​សាល​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រគល់ជូន​ជនរងគ្រោះ​វិញ​តាម​ការស្នើសុំ ។​

​តាមរយៈ​ការធ្វើ​តេស្ត​ទឹកនោម​លើ​របស់​ជនសង្ស័យ​ពី​សមត្ថកិច្ច​ជំនាញ​បង្ហាញថា វិជ្ជមាន (​ជនសង្ស័យ​មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

​បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ ៕ជ្រោយពេជ្រ


ចែករំលែក៖