ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក អំពាវនាវដល់ប្រជាជន ថែររក្សាទឹក និងប្រយ័ត្នចំពោះទឹកទន្លេ

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវដល់ប្រជាជន នៅតាមបណ្តាទន្លេមេគង្គ​ ថែររក្សាទឹក និងប្រុងប្រយ័ត្ន​ពីល្បឿនទឹកទន្លេ​ហក់ឡើងខ្ពស់ និងគ្រោះថ្នាក់ជាយថាហេតុ ។

សេចក្តីជូនដំណឹងស្តីពីស្ថានភាពទឹកទន្លេមេគង្គ នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០១៩បាន​បញ្ជាក់​ថា​ ឥទ្ធិពលនៃជ្រលងនៃប្រពន្ធ័សម្ពាធ​ ទាប (ITCZ) ដែលបច្ចុប្បន្ន នៅតែបន្តលាតសន្ធឹងលើតំបន់នៃអាងទន្លេមេគង្គភាគខាងលើក្នុងទឹកដីនៃប្រទេសវៀតណាម ឡាវ និងថៃ ដែលជាហេតុបង្កឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ​ ។

កត្តាដូចបានជម្រាប់ជូនខាងលើនេះ ធ្វើឲ្យទឹកទន្លេមេគង្គស្ថិតក្នុងទឹកដីកម្ពុជា ក៏ហក់ឡើងទន្ទឹមគ្នាផងដែរ ។ ​ ក្នុងនោះ ក៏ នៅស្ថានីយជលសាស្រ្តស្ទឹងត្រែងទឹកនឹងអាចឡើងដល់កម្ពស់ 9,50 ម៉ែត្រ ។

សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា នៅស្ថានីយជលសាស្ត្រក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ 19,50 ម៉ែត្រ ។ ស្ថានីយជលសាស្ត្រកំពង់ចាម ទឹកអាចឡើងដល់កម្ពស់ 12,00 ម៉ែត្រ ។ – នៅស្ថានីយជលសាស្ត្រភ្នំពេញ (ចតុមុខ) ទឹកអាចឡើងដល់កម្ពស់ 7,50 ម៉ែត្រ ៕


ចែករំលែក៖