ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដហាយឡែនដឺបើកបុកក្មេងស្រីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តសៀមរាប៖ ក្មេងស្រីម្នាក់ អាយុ៨ឆ្នាំ ជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿងបានបុកស្លាប់ ពេលបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាព ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិ ស្រែពោរ៍ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ជនបង្ក បើករថយន្តមួយគ្រឿងម៉ាក ហាយឡេនឌឺរ ពណ៌ទឹកប្រាក់ ស៊េរី ឆ្នាំ២០០២ ពាក់ស្លាកលេខ ភ្នំពេញ ២AF៨៧៣០ បានបុកក្មេងស្រីម្នាក់ស្លាប់ ពេលបញ្ជូនដល់មណ្ឌលសុខភាព ។ បន្ទាប់ពីកើតហេតុ ម្ចាស់រថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល ។

ជនរងគ្រោះឈ្មោះ នាំ ណារី អាយុ ០៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។ បច្ចុប្បន្នរថយន្តដែលបង្កត្រូវបានប៉ូលិស យកមករក្សាទុកនៅប៉ុស្តិ៍ឃុំស្រែណូយ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖