ព័ត៌មានទាន់ហេតុការណ៍៖

បុរសស្រវឹងខួបម្នាក់វង្វែងស្មារតី ចងកសម្លាប់ខ្លួន ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសស្រវឹងខួបម្នាក់វង្វែងស្មារតីចងកសម្លាប់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥.០០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចវាលស្រែបុសម៉ម ក្នុងទឹកដីភូមិស្វាយ ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះកិប កន អាយុ៣៧ឆ្នាំ មានទីលំនៅភូមិគោកដូង ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប បានចងក និងខ្សែក្រវាត់ ពណ៌ខ្មៅ ទំហំ៣ហ៊ុន ប្រវែង១០៤សង្ទីម៉ែត្រទៅ នឹងដើមត្រសេកកម្ពស់ពីដី១៩៥សង្ទីម៉ែត្រ ។ មូលហេតុ ជនរងគ្រោះផឹកស្រាជាប្រចាំ បណ្តាលឲ្យវង្វែងស្មារតី ។

ក្រោយពិនិត្យសាកសពរួចរបស់សមត្ថកិច្ច និងគ្រូពេទ្យរកមិនឃើញស្លាកស្នាមអ្វីដែលពាក់ព័ន្ធ នឹងអំពើឃាតកម្មទេ រួចបានប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖