ព័ត៌មានទាន់ហេតុការណ៍៖

អ្នកទទួលផលចោរកម្មរួចខ្លួន ក្រុមចោរលួចស្លាកលេច២នាក់ ត្រូវតុលាការសម្រេចឃុំខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ក្រុមចោរលួចស្លាកលេខរថយន្ត២នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស ចំណែកអ្នកចាំទទួលទិញផលចោរកម្មត្រូវបាន លោករស់ សាម៉ឺឌី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដោះលែងឲ្យមានសេរីភាពក្រោមហេតុផលដាក់ក្រោមការត្រួតពិនិត្យ ។

ជនត្រូវចោទដែលត្រូវលោករស់ សាម៉ឺឌី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញដោះលែង មានឈ្មោះសេន សឿនហៅតាម៉ាប់​ អាយុ៤៩ឆ្នាំ ។

ចំណែកជនត្រូវចោទដែលត្រូវឃុំខ្លួនរួមមានឈ្មោះសុខ ជាហៅយឿង អាយុ២២ឆ្នាំ ជនជាតិវៀតណាម និងឈ្មោះម៉ែន​ វិចិត្រ​ អាយុ​ ២៨ឆ្នាំ​ ជនជាតិ​វៀតណាម​ ។

ក្រុនជនត្រូវចោទត្រូវបានលោកសេង គីមឡាក់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ និងចោទប្រកាន់ទៅឲ្យលោករស់សាម៉ឺឌីជាចៅក្រមស៊ើបសួរចាត់ការបន្តតាមច្បាប់ ។

បន្ទាប់មកមានជនត្រូវចោទ២នាក់ដែលត្រូវឃុំខ្លួន ខណៈបក្ខពួកចោរម្នាក់ត្រូវរួចខ្លួនអាចត្រលប់ទៅប្រកបមុខរបរចាស់វិញដោយសារតែលោកចៅក្រមសម្រេចឲ្យស្ថិតក្រោមការត្រួតពិនិត្យ ។

គួរបញ្ជាក់ផងដែរថា ក្រុមជនត្រូវចោទទាំង៣នាក់ត្រូវកម្លាំងនគរបាលខណ្ឌទួលគោកឃាត់ខ្លួនភ្លាមៗកាលពីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីពួកគេធ្វើសកម្មភាពលួចស្លាកលេខរថយន្តម៉ាកតូយ៉ូតាព្រូស និងទទួល​ផលចោរកម្ម​ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ​២A ផ្លូវលេខ៣៩៥ក្រុមទី៣០ភូមិ១១សង្កាត់​ទឹកល្អក់ទី៣ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ៕ ជ្រោយពេជ្រ


ចែករំលែក៖