ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ទ្រង់នឹងយាងទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីធ្វើការពិនិត្យព្រះរាជសុខភាព។
យោងតាមអ្នកនាំពាក្យក្រសួងព្រះបរមរាជវាំងបានឲ្យដឹងថា ការយាងទៅកាន់ប្រទេសចិនរបស់ព្រះមហាក្សត្រ និងព្រះមហាក្សត្រីលើកនេះ គឺធ្វើឡើងតាមការយាងរបស់ក្រុមគ្រូពេទ្យចិន ដើម្បីពិនិត្យព្រះរាជសុខភាព ដែលតែងធ្វើឡើងជាទៀងទាត់រយៈពេល២ដងក្នុងមួយឆ្នាំ៕