ព័ត៌មានទាន់ហេតុការណ៍៖

ព្រះករុណា ព្រះមហាក្សត្រ​កម្ពុជា និង​ព្រះ​មហាក្សត្រី​យាង​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ប្រទេស​ចិន​

ចែករំលែក៖

ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃទី២៦​ ​ខែសីហា​ ​ឆ្នាំ២០១៩នេះ​ ​ព្រះមហាក្សត្រ​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​និង​ព្រះ​មហាក្សត្រី​ ​ទ្រង់​នឹង​យាង​ទៅកាន់​ទីក្រុង​ប៉េកាំង​ ​ប្រទេស​ចិន​ ​ដើម្បី​ធ្វើការ​ពិនិត្យ​ព្រះរាជ​សុខភាព​។​

​យោង​តាម​អ្នកនាំពាក្យ​ក្រសួង​ព្រះបរមរាជវាំង​បាន​ឲ្យដឹង​ថា​ ​ការ​យាង​ទៅកាន់​ប្រទេស​ចិន​របស់​ព្រះមហាក្សត្រ​ ​និង​ព្រះ​មហាក្សត្រី​លើក​នេះ​ ​គឺ​ធ្វើឡើង​តាម​ការ​យាង​របស់​ក្រុម​គ្រូពេទ្យ​ចិន​ ​ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព​ ​ដែល​តែង​ធ្វើឡើង​ជា​ទៀងទាត់​រយៈពេល២ដង​ក្នុង​មួយឆ្នាំ​៕​


ចែករំលែក៖