ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ ចង.កសម្លាប់ខ្លួនឯង បន្សល់ទុកសំបុត្រមួយច្បាប់ «សុំទោសម៉ែ និងបងៗ ព្រមទាំងលាប្តីជាទីស្រឡាញ់ បើមានជាតិក្រោយអូនសងបងវិញ»

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីស្ត្រីម្នាក់ដែលជាកម្មការីនី បានចង.ក សម្លាប់ខ្លួនឯងរហូតដល់ហើមជះក្លិនស្អុយទើបដឹង និងបន្សល់ទុកនូវសំបុត្រមួយច្បាប់សរសេរថា «សុំទោសម៉ែ និងបងៗ ព្រមទាំងលាប្តីជាទីស្រឡាញ់ បើមានជាតិក្រោយអូនសងបងវិញ» ។

ករណីខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលលេខ១២ ជាន់ទី២ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ស្រ្តីរងគ្រោះដែលស្លាប់ឈ្មោះ ប៊ុន សុខា អាយុ៣៣ឆ្នាំ ជាកម្មការីនីកាត់ដេរ ស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិរៀវ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

តាមប្រភពពីមន្រ្តីនគរបាលជំនាញ បានឲ្យដឹងថា ស្ត្រីរងគ្រោះបានយកក្រមាចង.ក ភ្ជាប់ទៅនិងចម្រឹងបង្អួចបន្ទប់ជួលរបស់ខ្លួនតាំងពីថ្ងៃសុក្រទី២៣ ខែសីហាមកម្ល៉េះ លុះនៅព្រឹកថ្ងៃទី២៥ ខែសីហានេះ ដែលជាថ្ងៃអាទិត្យនិងថ្ងៃឈប់សំរាក ហើយអ្នករស់នៅក្បែរខាងបានធុំក្លិនស្អុយក៏ទៅអើតមើលក្នុងបន្ទប់នោះ ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះចងកសម្លាប់ខ្លួនឯងបាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើលដល់នគរបាលជំនាញបានចុះទៅពិនិត្យកន្លែងកើតហេតុហើយរកឃើញសំបុត្រមួយច្បាប់ដែលមានខ្លឹមសារថា «ឲ្យខ្ញុំសុំទោសម៉ែសុំទោសបងៗអគុណសំរាប់ក្តីស្រឡាញ់អ្នកទាំងអស់គ្នាកូនស្រីម្នាក់នេះមិនល្អទេ» ។

តាមប្រភពដដែលបានបន្តថា នៅក្នុងសំបុត្រនោះ ក៏បន្ថែមទៀតថា «ឲ្យអូនសុំទោសបងជាប្តីណាស់ តែអូនទេ ដែលមិនល្អ ឲ្យអូនសុំទោស បើមានជាតិក្រោយពិតអូនសងបងវិញ» ។

ក្រោយកើតហេតុ បន្ទាប់ពីខាងជំនាញពិនិត្យរួចបានឲ្យដឹងថា ស្ត្រីខាងលើនេះបានចងកធ្វើអត្តឃាតដោយខ្លួនឯង ទើបបប្រគល់សពស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារ និងប្តីដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើត ៕ ចន្ទ លីហ្សា


ចែករំលែក៖