ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់ម្នាក់ ធ្លាក់ពីលើអគារការដ្ឋាន The Gateway ក្បែរវត្តនាគវ័ន្ធ

ចែករំលែក៖

ភ្នំពេញ៖ កម្មករសំណង់ម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីធ្លាក់ពីលើអគារការដ្ឋាន The Gateway ក្បែរវត្តនាគវ័ន្ធ និងមានការលាក់បាំងព័ត៍មានផងដែរ ។

ករណីមនុស្សធ្លាក់ពីលើអាគារខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង១០នាទីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចអគារការដ្ឋានយីហោ The Gateway ក្បែរវត្តនាគវ័ន្ធ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោង៣ និង១០នាទីរសៀលនេះ ស្រាប់តែកម្មករសំណង់ដូចគ្នានាំគ្នាផ្អើលឆោឡោថា មានមនុស្សធ្លាក់ពីលើអាគារស្លាប់ ប៉ុន្តែមិនទាន់ដឹងច្បាស់ថាធ្លាក់ពីជាន់ទីប៉ុន្មាននោះទេ ព្រោះក្រោយកើតហេតុគេឃើញមានកម្លាំងសមត្ថកិច្ច២នាក់ ចុះទៅដល់ទីតាំងកើតហេតុ ហើយនាំគ្នាបិទទ្វារការដ្ឋានដោយព្យាយាមលាក់បាំងព័ត៍មានផងដែរ ។

ដោយឡែកជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះ មិនដឹងថាជាប្រុស ឬក៏ស្រី ។ បន្ទាប់មកគេឃើញសមត្ថកិច្ចជំនាញចុះទៅដល់កន្លែងកើតហេតុក៏ចូលទៅក្នុងការដ្ឋានបាត់ កំពុងធ្វើកោសល្យវិច្ឆ័យផងដែរ ៕ ជ្រោយពេជ្រ


ចែករំលែក៖