ព័ត៌មានទាន់ហេតុការណ៍៖

ក្តីស្រមៃ​ចង់ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក អាណត្តិទីពីររបស់លោកត្រាំ អាចក្លាយជា​ការពិតដែរទេ?

ចែករំលែក៖

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ​ក្តីស្រមៃចង់ ដឹកនាំអាមេរិក ថែមមួយអាណត្តិ​ទៀត​​របស់លោកត្រាំ ពិបាកក្លាយទៅជាការពិត ដោយសារតែ ពលរដអាមេរិក បាត់បង់ទំ​នុក​ចិត្តទៅលើការដឹកនាំរបស់លោក​ ។

នៅពេលនេះលោកត្រាំ កំពុងតែប្រើប្រាស់សង្គ្រាមពាណិជ្ជកម្មជាមួយចិនដើម្បី​​ ទាក់ទាញ​ពលរដ្ឋគាំទ្រ​ ។ ​ ប៉ុន្តែពលរេដ្ឋអាមេរិកជាច្រើនរងផលប៉ះពាល់ដោយសារតែ ការដំឡើង​ពន្ធទាំងនោះ ។

នៅពេលនេះលោកត្រាំ​បានប្រកាសថា លោកនឹងចាត់វិធានការតឹងតែងបំផុតទៅលើចិន បើ​លោកជាប់​​ឆ្នោតជាថ្មី ។ លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ​បានព្រមានថា លោកនឹងចាត់វិធានការយ៉ាងតឹងតែងបំផុតទៅលើ​​​ចិន ​ប្រសិនបើលោកជាប់ឆ្នោតជាប្រ​ធានាធិបតីអាម៉េរិក​ នៅអាណត្តិទីពីរខាងមុខនេះ​​ ។ លោក ត្រាំ បានចោទប្រ​កាន់​ចិន ថា ចិនបានព្យាយាម​ និងពន្យារពេលវេលាពិភាក្សា​​ ដោយរង់ចាំ​ឲ្យការបោះឆ្នោតប្រធានាធិបតី​អាម៉េរិក នាឆ្នាំ​២០២០ ​រួចរាល់ ទើបចិនឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មនោះ ។

ជាមួយគ្នា​នេះដែរ លោក ត្រាំ ក៏បានខឹងសម្បាយ៉ាងខ្លាំង អំពីសកម្មភាព​ពន្យារពេល​របស់ចិន ដោយលោកបានប្រកាសថា​ « គិតមើល រឿងអ្វីនឹងកើតឡើងចំពោះចិន បើខ្ញុំ​ទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតប្រធា​នាធិបតីអាម៉េរិក នាឆ្នាំ​២០២០ខាងមុខនេះ ។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ​នឹងកាន់តែលំបាក​ ​ នៅពេលនោះ ​ប្រភពផ្គត់ផ្គង់របស់ចិន នឹងធ្លាក់ចុះ បណ្តាលឲ្យក្រុមហ៊ុនចិន អាចនឹងក្ស័យធន​…»

លោក​ Thomas Donohue ​អគ្គនាយក​​មន្ទីរពាណិជ្ជកម្មអាម៉េរិក បានលើកឡើង នៅក្នុង​បទសម្ភាសន៍​​​ជាមួយ​ទូរទស្សន៍ CNBC ​ថា​ បណ្តាក្រុមហ៊ុនអាម៉េរិក និងពលរដ្ឋ​អាម៉េរិក កំពុងតែ​ទទួលរង​ផលប៉ះពាល់​យ៉ាង​ខ្លាំង ដោយសារការដំឡើងពន្ធ ទៅលើទំនិញ​នាំចូល​ពីប្រទេសចិន​​ ។ ដូច្នេះទំនិញនាំចូលពីប្រទេសចិន នឹងឡើងថ្លៃ ពលរដ្ឋក៏ត្រូវកា​រចំណាយ​ច្រើន​ផងដែរ ហើយចំណូល មិនមានតុល្យភាព​នឹងការចំណាយ ។

លោក ត្រាំ​ តែងតែលើកឡើងថា ចិនបានព្យាយាមអូសបន្លាយ ឬពន្យារពេលវេលា ដោយ​​រង់ចាំ ទុកឲ្យការបោះឆ្នោតអាម៉េរិក នាឆ្នាំ​២០២០ រួចរាល់សិន ​ទើបឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មនោះ ។

ការប្រឈមមុខនឹងភាពតានតឹង កាន់តែខ្លាំងឡើង រវាងអាម៉េរិក និង​ចិន បានកើតឡើង ក្រោយពេលទីក្រុងវ៉ាស៊ីនតោន​​ដំឡើងពន្ធទៅលើផលិតផលកាត់ដេរ មានតម្លៃ​១១២ពាន់​លានដុល្លារ​អាម៉េរិក ។ ​ជការតបតវិញនោះ ចិនក៏បានសម្រេច​ដំឡើងពន្ធទៅលើ​ទំនិញនាំចូលពីសហរដ្ឋអាម៉េរិក ដែលមានតម្លៃ​៧៥ពាន់លានដុល្លារ​៕


ចែករំលែក៖