ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជួនជនបរទេស៧នាក់គ្មានលិខិតស្នាមត្រឹមត្រូវទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានបញ្ជួនខ្លួនជនបរទេសចំនួន៧នាក់ទៅអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ខណៈដែលពួកគេមកស្នាក់នៅផ្ទះសំណាក់មួយកន្លែង នៅក្រុងស្វាយរៀងគ្មានលិខិតឆ្លងដែនត្រឹមត្រូវ នៅព្រឹកថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០១៩ ។

បើតាមនគរបាលក្រុងស្វាយរៀងបានអោយដឹងថានៅវេលាម៉ោង១៥និង៤៥នាទីរសៀល ថ្ងៃទី០២ ខែ កញ្ញា ឆ្នាំ២០១៩ នរបាលជំនាញក្រុងស្វាយរៀងដឹកនាំដោយលោកវរសេនីយ៍ត្រី កែន រិទ្វី អធិការក្រុងស្វាយរៀង បានចុះត្រួតពិនិត្យផ្ទះសំណាក់ឈ្មោះ ចន សុភាព រកឃេីញថា ជនបរទេសជនជាតិ (NEPAL) ចំនួន៧នាក់ប្រុស គ្មានលិខិតឆ្លងដែនត្រូវបានកម្លាំងជំនាញឃាត់ខ្លួនដើម្បីស្រាវជ្រាវ ។

នគរបាលដដែលបានបញ្ជាក់ទៀតថា ជនបរទេសទាំង៧នាក់បានឆ្លើយដោះសារថា លិខិតឆ្លងដែនរបស់ពួកគេនឹងមកដល់ថ្ងៃនេះ ថ្ងៃនោះពីមួយថ្ងៃទៅមួយថ្ងៃកម្លាំងជំនាញបានបញ្ជួនខ្លួនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍តែម្តង ដោយទី១ ឈ្មោះ​ឌីនេសប៑ីស៑ូរ៉ាកាម៉ា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិម៉ូវ៉ង ស្រុកម៉ូវ៉ង ខេត្តអឹុនត្រាភូល ប្រទេសនេប៉ាល់  លិខិតឆ្លងដែន(គ្មាន) ២ ឈ្មោះ អែត ដូណាត់ ភេទ ប្រុស អាយុ៣២ឆ្នាំ រស់នៅតំបន់អែតមេនឌូប្រទេសនេប៉ាល់ លិខិតឆ្លងដែន(គ្មាន) ៣ ឈ្មោះ​រ៉ាម  ស្រីស ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅតំបន់សុីតូន ប្រទេសនេប៉ាល់  លិខិតឆ្លងដែន (គ្មាន) ៤ ឈ្មោះ​តឹក ប៑ូហាឡាម៉ា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅតំបន់អែតមេនឌូ ប្រទេសនេប៉ាល់ លិខិតឆ្លងដែន(គ្មាន) ៥ ឈ្មោះ រ៉ាក់ គុយម៉ាត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅប្រទេសនេប៉ាល់ លិខិតឆ្លងដែន (គ្មាន) ៦ម៉ុង កូរ៉ូកូប៉ាល់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្រុងកាត់មេនឌូ ប្រទេសនេប៉ាល់ លិខិតឆ្លងដែន(គ្មាន) និងទី៧ប៑ីស ស្នូបាឌូត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅក្រុងកាត់មេនឌូ ប្រទេសនេប៉ាល់ លិខិតឆ្លងដែន ៕ យឹម​សុ​ថាន


ចែករំលែក៖