ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងហ្គេមបាញ់ត្រី២កន្លែង របស់ឈ្មោះ « ភក្ត្រ » នៅផ្លូវ២៧១ និង៣៧១ ក្នុងខណ្ឌចំការមននិង ខណ្ឌមានជ័យ បើកលេងយ៉ាងរលូនគ្មានការបង្ក្រាប

ចែករំលែក៖

ភ្នំពេញ ៖ ហ្គេមបាញ់ត្រីចំនួន២កន្លែងរបស់មេល្បែងឈ្មោះ « ភ័ក្ត្រ » បានបើកដំណើរការលេងយូរ ឆ្នាំ ដោយពុំមានការបង្ក្រាបពីសំណាក់នគរបាលពាក់ព័ន្ធនោះទេ ដែល ទីតាំងទី១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៧១ ទល់មុខនឹងផ្សារប៉េសេ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងទីតាំងទី២ ស្ថិតតាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន គេជឿជាក់ថាបើសិនជាសមត្ថកិច្ចចុះទៅបង្ក្រាបត្រួតពិនិត្យប្រាកដជាគ្មានច្បាប់នោះទេ បើទោះជាមានក៏ហួសសុពលភាពដែរ ។

ទីតាំងទាំង២របស់មេល្បែងរូបនេះ បើកលេងយ៉ាងរំភើយ ដោយគ្មានការបង្ក្រាបពីសំណាក់នគរបាលពាក់ព័ន្ធនោះឡើយ ពិសេស គឺបើកដំណើរការលែងយ៉ាងពពាក់ពពូន ខណះដែលបច្ចុប្បន្ននេះ នៅដំណើរការធម្មតា ហើយក៏មានមនុស្សចូលលេងច្រើនៗ ពិសេសនៅពេលយប់ ។

ប្រជាពលរដ្ឋរស់នៅក្បែរៗនោះបានរិះគន់ថា គេមិនដែលឃើញសមត្ថកិច្ចឬអាជ្ញាដែនដីចុះមកសួរនាំនោះទេ ពោលគឺឃើញតែអ្នកលេងចូលសម្ងំលេងទាំងយប់ទាំងថ្ងៃ ក្នុងនោះក៏មានក្រុមក្មេងទំនើងក្រុមពួកញៀនថ្នាំចូលសម្ងំលេងផងដែរ មិនដឹងថាសមាសភាពខាងណាខ្លះទេ ធ្វើឲ្យពួកគាត់ព្រួយបារម្ភពីសុវត្តិភាពនៅក្នុងមូលដ្ឋានរបស់ពួកគាត់យ៉ាងខ្លាំង ហើយសកម្មភាពនេះបានផ្ទុយទៅនឹងគោលនយោបាយ ភូមិសង្កា់តមានសុវត្តិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ ។

មិនតែប៉ុណ្ណោះនៅពេលថ្មីៗនេះកាលពីថ្ងៃទី១៨ខែសីហាឆ្នាំ២០១៩នេះរាជរដ្ឋាភិបាលបានសម្រេចលុបចោលមិនឲ្យមានមានល្បែងសុីសងតាមអុីនធើណិត អនឡាញបន្តទៀតទេ ព្រោះវាបានប៉ះពាល់ដល់សន្ដិសុខសណ្ដាប់ធ្នាប់សង្គម ហើយក្នុងនោះក៏មានក្រុមជនបរទេសខិលខូចលួចបើកខុសច្បាប់ហើយធ្វើសកម្មភាពជម្រិតទារប្រាក់ពីជនរងគ្រោះទាំងក្នុងនិងក្រៅប្រទេស ប៉ះពាល់ដល់សន្ដិសុខសង្គមយ៉ាងធ្ងន់ធ្ងរ ។

ជាមួយគ្នានេះប្រជាពលរដ្ឋបានសំណូមពរដល់សមត្ថកិច្ចនិងអាជ្ញាធរដែនដីមេត្តាចុះបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រីទាំងពីកន្លែងនេះផង ឬមួយមិនហ៊ានបង្ក្រាបដោយជាឆ្នាំងបាយរបស់ខ្លួន ៕ សរស្មី


ចែករំលែក៖