ខេត្តពោធិ៍សាត់៖ សាកសពបុរសវ័យចំណាស់ម្នាក់ ដែលសមត្ថកិច្ចមូលដ្ឋានអះអាងគ្មានត្រកូល ត្រូវបានក្មេងប្រុសប្រទះឃើញក្នុងទឹកអូរ បង្កការភ្ញាក់ផ្អើលអស់អ្នកភូមិ និងសមត្ថកិច្ចផងដែរ ។
ហេតុការណ៍ប្រទះឃើញសាកសពបង្កការភ្ញាក់ផ្អើលខាងលើ នៅវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងទឹកអូរក្បែចំការរបស់ឈ្មោះ ង៉ែត ឃឿន ស្ថិតក្នុងភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍នគរបាលស្រុកវាលវែង ដែលគេអាចនិយាយបានថា ខ្វះការស្រាវជ្រាវ ខណៈជនរងគ្រោះបានបាត់បង់ជីវិតទៅហើយនោះ ជនរងគ្រោះឈ្មោះ គែល ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន ស្នាក់នៅភូមិ.ឃុំកើតហេតុ ហើយជនរងគ្រោះត្រូវបានគេដឹងថាគាត់ចូលចិត្តស្រាធ្វើជាគ្នា រហូតមានសត្តិមិនប្រក្ដីទៅហើយ ។
របាយការណ៍នគរបាលដដែលបន្តទៀតថា សាកសពបន្ទាប់ពីសមត្តកិច្ចពិនិត្យ និងធ្វើការស្រាវជ្រាវរួចរាល់ បានធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ បុឹម ពិន