ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឃ្មួញ ឃាត់ខ្លួន ជនសង្ស័យ ០២នាក់ករណី លួចយកអាគុយពីឡានដឹកដី

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ០២នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឃ្មួញធ្វើការឃាត់ខ្លួនខណះពួកគេបានធ្វើសកម្មភាពលួចដោះយកអាគុយពីរឡានដឹកដីមិនបានសម្រេច។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៤ និង០០នាទីថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០១៩ នៅចំណុច ក្នុងឃ្លាងដាក់ឡាន ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សមត្ថកិច្ចបានអោយដឹងថា
ជនសង្ស័យទាំង ០២នាក់មាន១-ឈ្មោះ មិត បឿក ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) ២-ឈ្មោះ វ៉ា វ៉ាន់ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) ។ចំណែកជនរងគ្រោះមាន ឈ្មោះ ជា ឡៃមួយ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានដឹកដី ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ  ។

សម្ភារបន្សល់ទុក ៖ អាគុយ ចំនួន ០២ ប្រគល់ឲ្យជនរងគ្រោះវិញ និងម៉ូតូ០១គ្រឿង ម៉ាកវីវ៉ា ចាស់ ពាក់ស្លាកលេខ ភពផ-4730-ភព1 , ទុលឺវីស០១ របស់ជនសង្ស័យ ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ ជនងគ្រោះបានចេញពីផ្ទះរបស់ខ្លួន មកដល់ចំណុចកើតហេតុខាងលើ បានឃើញជនសង្ស័យ ០២នាក់ កំពុងធ្វើសកម្មភាពដោះយកអាគុយពីឡានដឹកដីរបស់ខ្លួន ក៍បានធ្វើការឃាត់នាំខ្លួនជនសង្ស័យទាំង ០២នាក់ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃ្មួញ ធ្វើការសាកសួរ តែម្តង ។

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ចន្ទ លីហ្សា


ចែករំលែក៖