ព័ត៌មានទាន់ហេតុការណ៍៖

យែនឌ័រការពារជាតិជួបគ្នាគ្រាដំបូង ដេីម្បីសហប្រតិបត្តិការរវាងនារីកងទ័ពទាំងពីរ             

ចែករំលែក៖

ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសម រវាងភាគីទាំងពីរ បានសម្តែងការស្វាគមន៍ យ៉ាងកក់ក្តៅក្នុងជំនួបដំបូងរវាងលោកស្រីដាំដារីនី  រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកស្រីវរ សេនីយ៍ឯកបំរុង ហ្វុង ធីហ្វូ ប្រធានគណៈកម្មការនារី កងទ័ពប្រជាជនវៀតណាម  ចាត់ទុកជំនួបលេីកនេះ និងនាំមកទំនាក់ ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនារីប្រទេសទំាងពីរ កងយោពលខេមរភូមិន្ទ(ខ.ភ.ម) និងកងទ័ពប្រជាជនវៀតណាមពិតជានាំមក នូវលទ្ធផលជាវិជ្ជមាន រវាងនារីកងទ័ពប្រទេសទាំ ងពីរ  ។

ពិធីនេះប្រព្រឹត្តទៅកាលពីថ្ងៃ សុក្រ ៨ កេីត ខែភទ្របទ ឆ្នាំ កុរ ឯក ស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៦ខែ កញ្ញា ឆ្នាំ ២០១៩ នៅសាលប្រជំុទីស្តីការក្រសួងការពារជាតិ ។

លោកស្រី ដាំ ដារីនី ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានលេីកឡេីងពីតួនាទី ភារកិច្ច របស់យោធិននារី បច្ចុប្បន្ន រាជរដ្ឋាភិបាលដាក់ ចេញ គោលនយោបាយ ទាំងឡាយ  សំដៅបំផុស យក ចិត្តទុកដាក់ លេីកស្ទួយ តម្លៃស្រ្តី ក្នុងសង្គម ជំរុញការអភិវឌ្ឍ លេីគ្រប់ផ្នែក លប់បំបាត់ ទស្សនៈឥរិយាបទ រេីសអេីងចំពោះស្ត្រី។  ដោយអនុវត្តតាមផែនការ យុទ្ធសាស្ត្រ បព្ច្រាបយែនឌ័រឆ្នាំ ២០ ១៥-២០២០ ក្រុមការងារយែនឌ័រ នៅទូទាំង( ខ.ភ.ម ) ខិតខំអនុវត្តការងារយ៉ាងសកម្ម សម្រេចបានស្នាដៃធំៗ ជាច្រេីន នៅតាម បណ្តាស្ថាប័ន កងឯកភាពរបស់ខ្លួន  ។ ជារួមក្រុមការងារ យែនឌ័រ នៅតាមបណ្តាស្ថាប័នកងឯកភាព នីមួយៗ ដូចជាយោធភូូមិភាគ របស់( ខ.ភ.ម)   ។

លោកស្រី វរសេនីយ៍ឯកបំរុង ហ្វុង ធីហ្វូ ស្វាគមន៍ ចំពោះមតិលេីកឡេីងរបស់លោកជំទាវ ដាំដារីនី  ក្នុងនោះលោកស្រី វរសេ នីយ៍ឯកបំរុង ចង់ឱយមានអនុស្សារណៈ កិច្ចសហសហប្រតិ បត្តិការរវាងនារីកងទ័ព​ទាំងពីរ ធ្វេីឱយនារីកងទ័ពនារីប្រទេសទំាងពីរ អាចជួបគ្នាជួយគ្នាទៅវិញ ទៅមក ក្នុងនាមជាប្រទេសភូមិ ផងរបងជាមួយផងដែរ ៕ សុខដុម


ចែករំលែក៖