ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនបរទេស៣នាក់ ពាក់ព័ន្ធករណីទិញសម្ភារ និងបន្លំលួចលុយ100$ ពីហាងលក់ទំនិញមួយកន្លែង

ចែករំលែក៖

ខេត្តកំពង់ធំ៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ធំ ឃាត់ខ្លួនជនបរទេស០៣នាក់ ពាក់ព័ន្ធករណីទិញសម្ភារ និងបន្លំលួចលុយ100$ ពីហាងលក់ទំនិញមួយកន្លែង នៅស្រុកកំពង់ស្វាយ ។ ហេតុការណ៍នេះបាមកើតឡើងកាលពីវេលាម៉ោង​១៦:០០នាទី​ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ (មានករណីលួច​) នៅភូមិ​សានគរ​ ឃុំ​សានគរ​ ស្រុក​កំពង់ស្វាយ​ ខេត្ត កំពង់ធំ ។

សមត្ថកិច្ចបានអោយដឹងថា ជនបរទេស ចំនួន០៣នាក់ បានបន្លំលួចលុយចំនួន ១០០ដុល្លារ ពីជនរងគ្រោះ ឈ្មោះ កែ​ សុជា​ ភេទប្រុស​ អាយុ២៨ឆ្នាំ​ មុខរបរលក់ដូរ​ មានទីលំនៅភូមិ-ឃុំកន្លែងកេីតហេតុ ។ ក្រោយទទួលបានបណ្ដឹងពីជនរងគ្រោះ​ សមត្ថកិច្ច​ជំនាញបានធ្វេីការស្រាវជ្រាវឃាត់ ខ្លួនជនសង្ស័យចំនួន០៣នាក់ តាម​បញ្ជា​លោក​ អិុិត សុធា ព្រះរាជ​អាជ្ញា​អមសាលា ដំបូងខេត្តកំពង់ធំ ។

ជនសង្ស័យមានឈ្មោះ: ១.Sai  Ur  Rehman  ភេទប្រុស​ អាយុ៣៧ឆ្នាំ​ ជនជាតិ​ប៉ាគីស្ថាន​ ស្នាក់នៅខេត្តសៀមរាប​ មុខរបរ​ទេសចរណ៍ ។
២.Ahmad  Hassan  Khalid  ភេទ ប្រុស អាយុ៣១ឆ្នាំ​ ជនជាតិ​ប៉ាគីស្ថាន​ ស្នាក់ នៅខេត្តសៀមរាប មុខរបរ​ទេសចរណ៍ ។ ៣.Muhammad Ati Khalid ភេទ ប្រុស អាយុ២៨ឆ្នាំ​ ជនជាតិ​ប៉ាគីស្ថាន​ ស្នាក់ នៅខេត្តសៀមរាប មុខរបរ​ទេសចរណ៍​ ។

វត្ថុតាងដកហូតៈ​ រថយន្ត០១គ្រឿងង ម៉ាកលុចស្ស៊ីស​ RX300 ពណ៌​ទឹកមាស​ ផ្លាកលេខភ្នំពេញ​ 2AC 8721 ; ទូរស័ព្ទដៃចំនួន០៤គ្រឿង;  ៣- កុំព្យូទ័រយួរដៃចំនួន០១គ្រឿង ។​

បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំ រឿងតាមនីតិវិធី បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដេីម្បីចាត់ការតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖