ខេត្តកំពង់ធំ៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ធំ ឃាត់ខ្លួនជនបរទេស០៣នាក់ ពាក់ព័ន្ធករណីទិញសម្ភារ និងបន្លំលួចលុយ100$ ពីហាងលក់ទំនិញមួយកន្លែង នៅស្រុកកំពង់ស្វាយ ។ ហេតុការណ៍នេះបាមកើតឡើងកាលពីវេលាម៉ោង១៦:០០នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ (មានករណីលួច) នៅភូមិសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ ។
សមត្ថកិច្ចបានអោយដឹងថា ជនបរទេស ចំនួន០៣នាក់ បានបន្លំលួចលុយចំនួន ១០០ដុល្លារ ពីជនរងគ្រោះ ឈ្មោះ កែ សុជា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ-ឃុំកន្លែងកេីតហេតុ ។ ក្រោយទទួលបានបណ្ដឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញបានធ្វេីការស្រាវជ្រាវឃាត់ ខ្លួនជនសង្ស័យចំនួន០៣នាក់ តាមបញ្ជាលោក អិុិត សុធា ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកំពង់ធំ ។
ជនសង្ស័យមានឈ្មោះ: ១.Sai Ur Rehman ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិប៉ាគីស្ថាន ស្នាក់នៅខេត្តសៀមរាប មុខរបរទេសចរណ៍ ។
២.Ahmad Hassan Khalid ភេទ ប្រុស អាយុ៣១ឆ្នាំ ជនជាតិប៉ាគីស្ថាន ស្នាក់ នៅខេត្តសៀមរាប មុខរបរទេសចរណ៍ ។ ៣.Muhammad Ati Khalid ភេទ ប្រុស អាយុ២៨ឆ្នាំ ជនជាតិប៉ាគីស្ថាន ស្នាក់ នៅខេត្តសៀមរាប មុខរបរទេសចរណ៍ ។
វត្ថុតាងដកហូតៈ រថយន្ត០១គ្រឿងង ម៉ាកលុចស្ស៊ីស RX300 ពណ៌ទឹកមាស ផ្លាកលេខភ្នំពេញ 2AC 8721 ; ទូរស័ព្ទដៃចំនួន០៤គ្រឿង; ៣- កុំព្យូទ័រយួរដៃចំនួន០១គ្រឿង ។
បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំ រឿងតាមនីតិវិធី បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដេីម្បីចាត់ការតាមច្បាប់ ៕ ប៊ុនរិទ្ធី