ព័ត៌មានទាន់ហេតុការណ៍៖

យុវតីម្នាក់ផ្ដាសាយបែរជាប្រើថ្នាំងងុយដេកលើសកំរិតបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ យុវតីម្នាក់ ផ្ដាសសាយ លបថ្នាំងងុយដេកលើសកម្រិត បណ្តាលអោយស្លាប់នៅថ្ងៃទី  ម៉ោង10:30 នាទី ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩​នៅ ភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានអោយដឹងថា សពឈ្មោះ ហែម ឆេងលន ភេទស្រី អាយុ២១ឆ្នាំ ស្រុកកំណើតភូមិបញ្ញាជី ឃុំត្បូងក្រពើ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បច្ចុប្បន្ននៅភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្ត កំពង់ធំ។

សមត្ថកិច្ចបានអោយដឹងថា តាមដំណើររឿងកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ ជនរងគ្រោះមានជំងឺផ្ដាសាយជាច្រើនថ្ងៃដោយមិនបានធូរស្រាល ក៏បានយកថ្នាំងងុយដេកមកលេបជាច្រើនគ្រាប់ ដោយអការថ្នាំធ្វើទុក្ខជនរងគ្រោះត្រូវបានបង ប្អូនជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ធំ ដោយសង្គ្រោះមិនបាន ជនរងគ្រោះបានស្លាប់នៅក្នុងមន្ទីរពេទ្យខេត្ត ហើយបានដឹកសពមកកាន់លំនៅឋាន​។

ទទូលព័ត៌មានសមត្ថកិច្ចជំនាញស្រុក និងប៉ុស្តិ៍រដ្ឋបាល បានចុះទៅដល់លំនៅឋានជនរងគ្រោះហើយបានពិនិត្យសាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យ កត់សម្គាល់ឡើយរួចសន្និដ្ខាន ស្លាប់ដោយសារការប្រើថ្នាំលើសកំរិត ហើយបានប្រគល់សាកសពជូនសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖