ភ្នំពេញ៖ បុរសជាកម្មករដឹកឥដ្ឋម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែង កើតហេតុ ខណៈកំពុងជិះម៉ូតូត្រឡប់ ទៅផ្ទះត្រូវរថយន្តមិនចាំម៉ាក បើកកៀបណ្តាលឲ្យដួលបោក ក្បាលទៅលើថ្នល់ស្លាប់យ៉ាង អាណោចអាធ័មនៅកន្លែងកើតហេតុ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង១២និង៣៥នាទី រំលង អធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១ ៩តាមបណ្តោយផ្លូវជាតិ លេខ៦នៅចំណុចក្បែរនឹងស្ថានីយប្រេងឥន្ទនៈតេលា ដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ។
តាមប្រភពព័ត៌មានពី សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់មានឈ្មោះ អុល ច័ន្ទថា ភេទប្រុស អាយុ ស្នាក់នៅម្តុំព្រែកអញ្ចា មានស្រុកកំណើតភូមិ យូត ឃុំមេសប្រច័ន្ទ ស្រុកពារាំង ខេត្តព្រៃវែងជាកម្មករដឹកឥដ្ឋ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីម សេ 125 ពណ៌ខ្មៅ ស៊េរី2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GW-6505 បើកបរតាមបណ្តោយផ្លូវ ជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅ ជើង ពេលបើកមកដល់ចំណុច កើតហេតុក្នុងបំណងត្រឡប់ ទៅផ្ទះនៅម្តុំព្រែកអញ្ចាញ បានពាក់កណ្តាលផ្លូវទៅហើយ ក៏ស្រាប់តែមានរថយន្តមួយ គ្រឿងមិនស្គាល់ម៉ាកបើកបរ តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅស្របទិសគ្នាបើក ក្នុងល្បឿនយ៉ាងលឿនកៀរម៉ូតូ រងគ្រោះចំពេញទំហឹងបណ្តាល ឲ្យដួលបុកឃឿនពុជែកទ្រូងផ្លូវបោកក្បាលស្លាប់ភ្លាមៗ ចំណែកម៉ូតូរបស់ជនរងគ្រោះអូសជាង100ម៉ែត្រ ក្រោយឃើញហេតុការណ៍ដូច្នោះម្ចាស់រថយន្តបានបើករត់ គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុម៉ូតូជន រងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការវាសវែងយកទៅរក្សាទុក នៅអធិការដ្ឋាននគបាល ខណ្ឌជ្រោយចង្វារដើម្បីរង់ចាំ
ប្រគល់ឲ្យសាច់ញាតិវិញ ចំណែកសពជនរងគ្រោះត្រូវ បានក្រុមគ្រួសារសាច់ញ្ញាត ដឹកយកតៅធ្វើបុណ្យនៅឯស្រុកកំណើតទៅតាមប្រពៃណី ៕ ធឿនព្រែកជ័យ