ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របើកធ្លាក់ប្រឡាយទឹកស្អុយទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកុងតឺន័រដឹកទំនិញមួយគ្រឿង អ្នកបើកបរងងុយដេក ងោកមួយភាំងរេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ក្នុងប្រឡាយទឹកស្អុយ តែមិនបង្កឲ្យមានអ្នករងរបួស ។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ ក្បែរផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តម៉ាក FUSO ពណ៌ស គ្មានស្លាកលេខ ប្រភេទ កុងតឺន័រសណ្តោងរុឺម៉ក ដឹកទំនិញ បើកទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុសង្ស័យ អ្នកបើកបរងងុយដេក ងោកមួយភាំងរេចង្កូត ធ្លាក់ចូលទៅក្នុងប្រឡាយ ក្រឡាប់ត្រាំក្នុងទឹកស្អុយ តែមិនបង្កឲ្យអ្នកណារងរបួសឡើង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ មិនប៉ះពាល់ ដល់អ្នកដទៃ ទើបប្រគល់ឲ្យម្ចាស់ ក្រុមហ៊ុន ស្ទូចលើក យករថយន្តចេញដោយខ្លួនឯង ៕ សុខាសែនជ័យ​


ចែករំលែក៖