ភ្នំពេញ៖ យុវវ័យប្រុសស្រីចំនួន១២នាក់ បានមកពពាក់ពពូនគ្នាដើម្បីសេពគ្រឿងញៀន និងប្រើប្រាស់ថ្នាំសម្រើប ដើម្បីបង្កើតចំណង់ផ្លូវភេទ នៅចំណុចផ្ទះជួលមួយកន្លែង ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខឆ្មក់បង្ក្រាបជាក់ស្តែង ។
ករណីឃាត់ខ្លួនយុវតីនិងយុវជនទាំងអស់នេះ បានធ្វើឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះជួល ផ្លូវលំ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
មន្រ្តីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ក្រោយប្រតិបត្តិការរួចកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន១២ នាក់ ក្នុងនោះស្រី៣នាក់ និងដកហូតសម្ភារៈមួយចំនួនដូចជាថ្នាំញៀនចំនួន៧កញ្ចប់ ; ថ្នាំគ្រាប់ពណ៌ខៀវចំនួនពីរគ្រាប់ដប ;ថ្នាំពណ៌ខ្មៅតូចចំនួនមួយដប(សង្ស័យថ្នាំសម្រើប) ;ម៉ាសុីនចាក់ភ្លេងមួយគ្រឿង laptop មួយគ្រឿងជីប៊ីអិលមួយគ្រឿងអំពូលភ្លើងពណ៌មួយគ្រឿង ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនមកអធិការរដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសួរនាំបន្តនិងចាត់ការតាមនីតិវិធីនៃច្បាប់ ៕ ចន្ទ លីហ្សា