ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបើករថយន្តBMWបុកម៉ូតូមួយគ្រឿងបើករត់ត្រូវបានសមត្ថកិច្ចដេញតាមជ្រុលទៅបុករថយន្តមួួយគ្រឿងទៀតចតស្ងៀមត្រូនសមត្ថកិច្ចបុកតកន្ទុយរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីម៉ាក BMW មួយគ្រឿងជ្រុលម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង១និង៥០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខក្រសួងមហាផ្ទៃ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ មិនដោះស្រាយហេីយព្យាយាមបើករត់តែត្រូវសមត្ថកិច្ចជិះម៉ូតូដេញតាមរហូតមកដល់មុចរដ្ឋសភា​ ធ្វើឲ្យជនជាតិចិនបើកទៅបុករថយន្តមួយម៉ាកRANGEROVERចតស្ងៀមពីក្រោយពេញទំហឹង ខណៈសមត្ថកិច្ចជិះដេញមកក្រោយចាប់ហ្វ្រាំងមិនជ្រុលទៅបុករថយន្តបន្តពីក្រោយរងរបួសធ្ងន់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកតាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកBMWពណ៌សពាក់ស្លាកលេខភ្នំពេញ2AK-9993ធ្វើដំណើរមកពីក្រោយជ្រុលទៅម៉ូតូបណ្តាលឲ្យដួលរងរបួសស្រាលបន្ទាប់មករថយន្តបង្កបានព្យាយាមបើករត់ភ្លាមនោះកម្លាំងសម្ថកិច្ចដែលល្បាតប្រទះឃេីញក៏ប្រដេញរហូតមកដល់មុខរដ្ឋសភាទេីបរថយន្តបង្កជ្រុលទៅបុកគូទរថយន្តRANGE ROVER​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2M 9577 ដែលចតនៅលេីចិញ្ចេីមផ្លូវពេញទំហឹងរងការខូចខាតភ្លាមនោះកម្លាំងសមត្ថកិច្ចដែលប្រដេញពីក្រោយចាប់ហ្វ្រាំងមិនទាន់ក៏បុកគូទរថយន្តបង្កទៀតបណ្តាលឲ្យបាក់ជេីងម្ខាង។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកម្ចាស់រថយន្តត្រូវបានឃាត់ចំណែករថយន្តត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់។ ដោយឡែកម្ចាស់ម៉ូតូដែលរងគ្រោះដោយសារតែរបួសស្រាលទេីបលេីកម៉ូតូទៅបាត់ទៅ៕ សុខាសែនជ័យ​


ចែករំលែក៖