ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះតូបក្នុងផ្សារឃ្លាំងរំសេវផ្អេីលសម្ថកិច្ចទាំងយប់

ចែករំលែក៖

ភ្នំពេញ​៖​ គ្រោះអគ្គិភ័យមួយបានកេីតឡេីងឆាបឆេះតូបក្នុងផ្សារឃ្លាំងរំសេវយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១០ ខែកញ្ញា​ឆ្នាំ២០១៩​ នៅចំណុចផ្សារឃ្លាំងរំសេវ​ ផ្លូវម៉ៅសេទុង​ សង្កាត់ផ្សារដេីមគរ ខណ្ឌទួលគោក។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញអគ្គិភ័យបានឆេះផ្តេីមចេញពីតូបលេខ២០២​,  ២០៤​ និង២០៥​  ដែលជាតូបលក់ទូរស័ព្ទខាងមុខគេភ្លាមនោះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកអន្តរាគមន៍បាញ់ពន្លត់តែអគ្គិភ័យនៅតែបន្តឆាបឆេះកាន់តែខ្លាំងឡេីងៗដោយក្រុមពន្លត់អគ្គិភ័យពិបាកបាញ់ព្រោះតូបនីមួយៗជាប់សោរ ។

សមត្ថកិច្ចបានឲ្យដឹងថា​ រហូតមកដល់វេលាម៉ោង១២និង២០នាទីទេីបអគ្គិភ័យរលត់ទៅវិញ​ទាំងស្រុង។ ពាក់ព័ន្ធនឹងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងទេីបអាចគ្រប់គ្រង់បាន។

សមត្ថកិច្ចបានបន្តថា​ ចំនួនតូបដែលឆាបឆេះនោះចំនួន៤០តូបទាំងស្រុងចំណែកសម្ភារដែលខូចខាតមិនអាចប៉ាន់ស្មានដឹងពីចំនួនអោយពិតប្រកដនោះទេ៕ សុខាសែនជ័យ​


ចែករំលែក៖