ព័ត៌មានទាន់ហេតុការណ៍៖

ឆេះគំនរថង់ប្លាស្ទិកផ្អេីលអ្នកភូមិ និងសមត្ថកិច្ចចេញអន្តរាគមន៍ទាំងយប់

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គិភ័យបានឆាបឆេះគំនរថង់ប្លាស្ទិកមួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង១ និង៤០នាទីឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩​​ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ ទីតាំងខាងលេីជាកន្លែងផ្ទុកនៅគំនរថង់ផ្លាស្ទិចចាស់ៗដេីម្បីផលិតចេញជាថង់ផ្លាស្ទិច ថ្មីៗ ។

បើតាមសម្ដីបុរសម្នាក់រៀបរាប់ប្រាប់ថា នៅមុនពេលកេីតហេតុ ស្រាប់តែឃើញមានឃេីញអណ្ដាតភ្លេីងឆេះចេញមកពីក្នុងគំនរថង់ផ្លាស្ទិចបង្ករការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋដែលនៅក្បែររាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍ភ្លាមៗ។

ពាក់ព័ន្ធនិងគ្រោះអគ្គីភ័យខាងលេីនេះជំហ៊ានដំបូងសន្និដ្ឋានបណ្តាលមកពីបងប្អូនប្រជាពលរដ្ឋបោះកន្ទុយបារីចោលផ្ដេសផ្ដាសទេីបបង្កឲ្យឆាបឆេះបែបនេះ។

ក្នុងប្រតិបត្តិការបង្កាគ្រោះអគ្គីភ័យខាងលេីនេះ សមត្ថកិច្ចជំនាញបានប្រើពេលវេលាបាញ់ពន្លត់ឲ្យរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង២ និង៤០នាទី​រំលងអធ្រាតថ្ងៃដដែល និងបានប្រេីប្រាស់ឡានទឹកអស់ចំនួន១០ឡានផងដែរ ៕​ភារ៉ា ដង្កោ


ចែករំលែក៖