ខេត្តព្រះសីហនុ៖ ជនសង្សយ័ប្រុសស្រីពាក់ពន្ធ័នឹងគ្រឿងញៀនចំនួន០៥នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះរួមមាន ៖
*ករណីទី១ នៅយប់ទៀបភ្លឺថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ឃាត់ខ្លួនជនជនសង្ស័យចំនួន០៣ នាក់ (ស្រីម្នាក់)នៅភូមិ៣ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ។
១. ឈ្មោះហុិម វិសាល ភេទប្រុសអាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិប្រាកដ ទីកន្លែងកំណើតសង្កាត់លេខ៣ ក្រុងព្រះសីហនុ( មានថ្នាំញៀន០៦ កញ្ចប់) ។
២.ឈ្មោះ ម៉ោញ ឡាត់ ភេទស្រីអាយុ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដក ទីកន្លែងកំណើត ឃុំកណ្តោល ស្រុកទឹកឈូខេត្តកំពត។
៣.ឈ្មោះលី ហ៊ួរ ភេទប្រុសអាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ ទីកន្លែងកំណើតស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (មានថ្នាំញៀន២ កញ្ចប់) សរុបថ្នាំញៀនដកហូតបានជាវត្ថុតាងចំនួន០៨កញ្ចប់ (ធំ២កញ្ចប់)ទូរស័ព្ទ័១ គ្រឿង និងសម្ភារៈវេចខ្ចប់មួយចំនួនទៀត ។
*ករណីទី២ នៅយប់រំលងអធ្រាត្រឆ្លងចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិ៣ សង្កាត់លេខ ៤ក្រុងព្រះសីហនុឃាត់ខ្លួនជនជនសង្ស័យ១នាក់ ឈ្មោះ.Qu ChenSen ភេទប្រុសអាយុ ៣៧ ឆ្នាំជនជាតិចិន មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតប្រទេសចិន ។ វត្ថុតាងដកហូតជារួមមាន ម្សៅថ្នាំញៀនចំនួន១ កញ្ចប់ធំ ទូរស័ព្ទ២ គ្រឿង។
*ករណីទី៣ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩វេលាម៉ោងជិត៥ព្រឹកនៅភូមិ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនជនសង្ស័យ១នាក់ ឈ្មោះកែវ នេត្រា ភេទប្រុសអាយុ ១៧ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករតាមឡាន។ វត្ថុតាងដកហូតរួមមានម្សៅថ្នាំញៀនចំនួន០២កញ្ចប់ (ធំ១កញ្ចប់ តូច១កញ្ចប់ ,ទូរស័ព្ទ័១ គ្រឿង ។
បច្ចុប្បន្នសមត្តកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ៕ឆ្លាម សមុទ្រ