ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្តីប្រកាសព័ត៌មាន ករណីតវ៉ាចំពោះលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៖ ១៩ សីហា ២០១៩ បន្ទាប់ពីមានការតវ៉ា

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមានការតវ៉ាពីបេក្ខជនប្រឡង មាតាបិតានិង អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩។ គឺនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងអប់រំ យុវជន និងកីឡា បានសេចក្តីប្រកាសព័ត៌មាន ឆ្លើយតបបកស្រាយដែលមានន័យថា៖ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩ បានឈានដល់ដំណាក់
កាលប្រកាសលទ្ធផលជាសាធារណៈ កាលពីថ្ងៃទី៩ និងទី១០ ខែកញ្ញា ឆ្នាំ២០១៩។

ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩ កាលពីថ្ងៃ៩ ខែកញ្ញា ឆ្នាំ២០១៩ និងសារលិខិតរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជូនចំពោះបេក្ខជនប្រឡង មាតាបិតានិងអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធទាំងអស់ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងន័យផ្សព្វផ្សាយ និងពន្យល់បកស្រាយ ជូនសាធារណជនទាំងអស់ នូវលក្ខណៈបច្ចេកទេស ការចេញវិញ្ញាសា
ប្រឡងនិងលំដាប់លំដោយនៃការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩។
បន្ទាប់ពីការប្រកាសលទ្ធផលជាសាធារណៈ បេក្ខជនមួយចំនួនដែលមិនពេញចិត្តនឹងលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩ បានមកដាក់ពាក្យតវ៉ាដើម្បីឱ្យមានការពិនិត្យឡើងវិញលើលទ្ធផលនៃការប្រឡងរបស់ខ្លួន។

ក្រសួងអប់រំ យុវជន និងកីឡា សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាប ដូចតទៅ ៖

 

 


ចែករំលែក៖