ព័ត៌មានទាន់ហេតុការណ៍៖

យុវជនពីរនាក់វាយគ្នាបណ្តាលរងរបួសទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍រដ្ឋបាលក្រំងធ្នង់ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីហិង្សាដោយចេតនា វាយគ្នាទៅវិញទៅមកបណ្តាលឲ្យបួសទាំង២នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៨និង៣០នាទី ថ្ងៃទី១២ កញ្ញា ២០១៩ ស្ថិតនៅមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែ​នសុខ រាធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាភាគីទី០១ មានគ្នា០១នាក់ ឈ្មោះ ទុំ ផុន  អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែ​នសុខ (មានសារធាតុញៀន)របួសចំកណ្តាលក្បាលដេរ៧ថ្នេរ និងបាក់ធ្មេញខាងលើ០១ ។

ភាគីទី២ មានគ្នា០១នាក់ ឈ្មោះ ចែម សុផាន  អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះសង់ថ្មី ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) របួសចំក្បាលខាងឆ្វេង។

សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ  ភាគីទី១ បានផឹកស្រាស្រវឹង និងរករឿងក្រុមគ្រួសារ និងម្តាយ រួចភាគីទី២ បានឃាត់ តែភាគីទី១មិនស្តាប់ ហើយបានយកឈើជ្រុងពីម្តាយមកកាន់នឹងដៃខ្លួន តែភាគីទី២ឃើញ ក៏បានទៅយកកំណាត់ដែក ពីក្នុងផ្ទះវាយទៅលើភាគី១ ហើយភាគីទាំង២ ក៏បានវាយគ្នាទៅវិញទៅមកឲ្យរបួសទាំងសងខាង  បន្ទាប់មកកម្លាំងល្បាតប៉ុស្តិ៍ក្រាំងធ្នង់មកដល់ចំណុច ឃើញហេតុការណ៍ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ យកមកសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ តែម្តង ។

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ជ្រោយពេជ្រ


ចែករំលែក៖