ព័ត៌មានទាន់ហេតុការណ៍៖

បើកបរខ្វះការប្រុងប្រយ័ត្ន បុកទ្រូងផ្លូវរងការខូចខាតខាងមុខយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាអ្នកបើករថយន្តក្នុងល្បឿនយ៉ាងលឿនមិនបានប្រយ័ត្នរេចង្កូតជ្រុលទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង០៥នាទីទៀបភ្លឺថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ២១៧ នៅចំណុចមុខស្តាតអូឡាំពិក ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមអ្នកដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេ បានឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកសុីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-7175 បើកបរតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីកើតទៅលិចបើកក្នុងល្បឿនយ៉ាងលឿនដូចហោះសង្សយយជាងងុយដេកមើលមិនឃើណទ្រូងផ្លូវ និងថាគាត់បានគេចពីម៉ូតូនៅពីខាងមុខទើបរេចង្កូតជ្រុលទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យរថយន្តរងការខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខទាំងស្រុងផ្នែកខាងឆ្វេងនឹងបែកកញ្ចក់មុខចំហៀងខាងឆ្វេងចំណែកម្ចាស់រថយន្តវិញ រងរបួសស្រាលភ្លាមៗនោះដែរ គេឃើញវត្តមានសមត្ថកិច្ចបានមកដល់ទីតាំងកន្លែងកើតហេតុ ដើម្បីឃាត់ម្ចាស់រថយន្តបង្កសួរនាំ និងសម្រួលចរាចរណ៍បញ្ជាស់ការកកស្ទះ ។

គួររំលឹកដែរថា សំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ពុំបង្កឲ្យមានអ្នកស្លាប់ឬរងរបួសធ្ងន់នោះទេ គ្រាន់តែរងការខូចខាតរថយន្ត និងទ្រូងផ្លូវតែប៉ុណ្ណោះ ។

សមត្ថកិច្ចបានប្រាប់ថា គ្រោះថ្នាក់ចារាចណ៍នេះគឺបណ្តាលមកពីអ្នកបើកបររថយន្តខ្វះការប្រុងប្រយ័ត្ន និងបើកបរលឿនមិនគោរពច្បាប់ចរាចរណ៍ទើបបណ្តាលឲ្យកើតគ្រោះថ្នាក់កើតឡើងយ៉ាងដូច្នេះ ។

ក្រោយពេលកើតហេតុ រថយន្តបង្កត្រូវបានសមត្ថកិច្ចវាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ធឿនព្រែកជ័យ


ចែករំលែក៖