ភ្នំពេញ៖ ជនសង្ស័យម្នាក់បានដើរថ្មើជើងធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីកម្មការិនីរោងចក្រម្នាក់ បានសម្រេចហើយព្យាយាមរត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋដេញចាប់បានភ្លាមៗ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៤៥នាទីយប់ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ហឿន ផល្លា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងបុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ។
ជនរងគ្រោះឈ្មោះ ភឿន រ៉ុន ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងបុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ។
សម្ភារ:បន្សល់ទុក៖ ទូរស័ព្ទដៃមួយគ្រឿងម៉ាក Oppo ពណ៌ក្រហមខ្មៅ (ដកហូតបានមកវិញប្រគល់ឲ្យជនរងគ្រោះ) ។ តាមប្រភពព័ត៌មានពីប្រជាពរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញនារីរងគ្រោះដើរចេញពីរោងចក្របំណងទៅបន្ទប់ជួលភ្លាមនោះក៏មានជនសង្ស័យខាងលើបានដើរមកតាមក្រោយរហូតមកដល់ចំណុចកើតហេតុជនសង្ស័យបានឆក់ទូរស័ព្ទជនរងគ្រោះហើយព្យាយាមគេចខ្លួនភ្លាមនោះជនរងគ្រោះបានស្រែកថាចោៗទើបផ្អើលដល់ប្រជាពលរដ្ឋដេញចាប់បានរួចប្រគល់ទៅសមត្ថកិច្ចតែម្តង ។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្នរង់ចាំបញ្ជូនបន្តទៅតុលារការចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ