ខេត្តកំពង់ឆ្នាំង ៖ ផ្ទះឈើលើថ្មក្រោម១ខ្នងត្រូវអគ្គិភ័យឆេះបំផ្លាញទាំងស្រុង កាលពីវេលាម៉ោងជិត១០ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ខណៈដែលម្ចាស់ផ្ទះនៅទើបមកពីវត្ត ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងនៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះ មានម្ចាស់ មានឈ្មោះសូ ចាន់ឌី អាយុ ៦៨ឆ្នាំ ជាស្ត្រីមេម៉ាយ និង ជាអតីត មន្ត្រីពន្ធដារខេត្តកំពង់ឆ្នាំងចូលនិវត្តន៍ ។ ផ្ទះធ្វើពីឈើលើ ថ្មក្រោម មាន៣ខ្នង រួមទាំងទ្រព្យសម្បត្តិ នៅក្នុងផ្ទះផងត្រូវភ្លើងឆេះបំផ្លាញទាំងស្រុង ។
នៅក្នុងករណីគ្រោះអគ្គិភ័យនេះគេសង្កេតឃើញ លោកជំទាវកែវ ច័ន្ទមុន្នីអ្នកតំណាងរាស្រ្ត និង លោក ឧត្តមសេនីយ៍ ខូវ ដែលជាស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានដឹកនាំបញ្ជារប្រតិបត្តិការ ការពន្លត់អគ្គិភ័យនេះ ដោយបានបញ្ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់ ដើម្បីកុំអោយរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះឡើយ ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលើកើតហេតុ ម្ចាស់ផ្ទះបានចេញទៅវត្ត ពេលត្រឡប់មកវិញក៍អង្គុយខាងក្រោយផ្ទះ ពេលដែលអង្គុយនោះស្រាប់់តែឃើញអណ្តាតភ្លើងចេញពីបង្អួចខាងលើឆេះសន្ធោសន្ធទៅបាត់ទៅហើយ ក្រោយពីឃើញហេតុការណ៍ភ្លាមៗ ប្រជាពលរដ្ឋបានរាយការទៅស្នងការនគរបាលខេត្តដើម្បីជួយអន្តរកមន៍ភ្លាមៗផងដែរ ។ រហូតមដល់ពេលនេះ សមត្ថកិច្ចមិននទាន់បានដឹងពីទំហំនៃការខូចខាតនៅឡើយនោះទេ ៕ ចន្ថា