ការវាយប្រហារកើតឡើងជាបន្តបន្ទាប់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ះពាល់យ៉ាងខ្លាំង ដល់ការបោះឆ្នោតនាពេលខាងមុខ ។ ការវាយប្រហារផ្ទួនៗ គ្នា ដោយសារតែអាមេរិកការលុបកិច្ចពិភក្សាស្តីពីសន្តិសភាពជាមួយក្រុមតាលីបង់ ហើយក្រុមនេះប្រមានការវាយប្រហារកាន់តែកើនឡើង។ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការវាយប្រហារដល់ទៅពីរ លើក ហើយ ការវាយប្រហារទាំង២លើកនេះ បានកើតឡើង ចំពេលប្រទេសអាហ្វហ្គានីស្ថានបាននិ ងកំពុងរៀបចំការបោះឆ្នោតប្រធានាធិបតី នៅទូទាំងប្រទេស នៅចុងខែកញ្ញា ឆ្នាំ២០១៩នេះ ។
ការវាយប្រហារ បណ្តាលឲ្យនុស្ស៤៨នាក់បានស្លាប់ និង រាប់សិបនាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍វាយប្រហារពីរកន្លែង ដាច់ដោយឡែកពីគ្នា ក្នុងនោះមួយករណី បានកើតឡើង នៅក្នុងយុទ្ធនាការឃោសនា រកសំឡេងឆ្នោតរបស់លោកប្រធានាធិបតី Ashraf Ghani និងមួយករណីទៀត បានកើតឡើង នៅក្នុងរដ្ឋធានីកាប៊ុល នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ហេតុការណ៍វាយប្រហារដំបូង បានកើតឡើង នៅថ្ងៃអង្គារទី១៧ ខែកញ្ញា ឆ្នាំ២០១៩។គ្រាប់បែកនោះ ត្រូវបានជនបំផ្ទុះបានដាក់ជាប់ជាមួយម៉ូតូមួយគ្រឿង ហើយជិះចូលទៅកាន់ហ្វូងមនុស្សដែលកំពុងរៀបចំពិធីឃោសនា ស្វែងរកសំឡេងឆ្នោត រៀបចំដោយលោកប្រធានាធិបតី Ashraf ។ ចំណែកលោកប្រធានាធិបតី ត្រូវបានគេរាយការណ៍ថា មិនបានរងរបួស ក្នុងហេតុការណ៍វាយប្រហារគ្រាប់បែកអត្តឃាតនោះទេ ។ ដោយឡេក ជនវាយប្រហារគ្រាប់បែកអត្តឃាតនោះ បានបំផ្ទុះគ្រាប់បែក នៅតាមផ្លូវច្រកចូលទៅកាន់ពិធីនោះ។
ក្នុងហេតុការណ៍លើកទីមួយនេះ មានមនុស្ស២៦នាក់បានស្លាប់ និងជាង៤០នាក់បានរងរបួស។ ក្រុមឧទ្ទាមតាលីបង់ បានប្រកាសទទួលស្គាល់ ចំពោះការវាយប្រហារអត្តឃាត នៅក្នុងទីក្រុង Charikar ខេត្ត Parwan នា ភាគខាងជើង នៃទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ។
លោក Nasrat Rahimi អ្នកនាំពាក្យក្រសួងមហាផ្ទៃ អាហ្វហ្គានីស្ថាន បានថ្លែងថា ជនរងគ្រោះដែលបាត់បង់ជីវិត បានកើនឡើង រហូត២៦នាក់ ក្នុងនោះមានទាហាន៤នាក់ផងដែរ។ ដោយឡែកប្រភពព័ត៌មានពីគ្រូពេទ្យនៃមន្ទីរពេទ្យ Parwan បានឲ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិត មានទាំងកុមារផងដែរ ។
ក្នុងហេតុការណ៍ដាច់ដោយឡែកមួយទៀត បានកើតឡើង តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីហេតុការណ៍ទីមួយ បានកើតឡើង នៅតំបន់ពិសេស Geen Zone ទីក្រុងកាប៊ុល ដែលមានទាំងអគារក្រសួងការពារជាតិ, ស្ថានទូតអាមេរិក, និងស្នាក់ការកណ្តាលរបស់អង្គការណាតូ ផង ស្ថិតនៅទីនោះ។ ក្រុមតាលីបង់ក៏បានប្រកាសទទួលស្គាល់ការវាយប្រហារនេះផងដែរ ហើយនេះក៏ាករណីបំផ្ទុះគ្រាប់បែកលើកទីពីរ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក Rahimi បានថ្លែងទៀតថា មនុស្ស២២នាក់ ត្រូវបានសម្លាប់ និង៣៨នាក់រងរបួស នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកលើកទីពីរនេះ ៕