ព័ត៌មានទាន់ហេតុការណ៍៖

ហេបូឡោះបង្ហាញមីស៊ីលព្រមានវាយប្រហារអ៊ីស្រាអែល

ចែករំលែក៖

តាំងពីដើម ក្រុមឧទ្ទាម ហេបូឡោះ និងអ៊ីស្រាអែល គឺជាសត្រូវនឹងគ្នា ដោយភាគី​ទាំងពីរបានវាយប្រហារគ្នាទៅវិញទៅមក​។ ក្រុមហេបូឡោះក៏បានប្រើប្រាស់ រ៉ុក្កែត និងមីស៊ីល វាយប្រហារ ទៅលើប្រទេសអ៊ីស្រាអែល ចំណែកទាហានអ៊ីស្រាអែល ក៏បានបើកការវាយប្រហារទៅលើទីតាំងនានារបស់ក្រុមហេបូឡោះ​។

នៅពេលនេះ  កម្លាំងប្រដាប់អាវុធហេសប៊ូលឡាហ៍ ( Hezbollah) ​នៅក្នុងប្រទេសលីបង់​ បានប្រកាសថា ក្រុមរបស់ខ្លួនមានកាំជ្រួចមីស៊ីលប្រឆាំងនឹងនាវាចម្បាំង ហើយពួកគេ​អាចកម្ទេចរាល់​នាវាចម្បាំងរបស់សត្រូវបាន ជាពិសេស នាវារបស់អ៊ីស្រាអែល។

បើតាមរូបភាព ដែលបានបង្ហាញពីមីស៊ីល​ប្រឆាំងនឹងនាវាចម្បាំងរបស់ក្រុម Hezbollah ​មានលក្ខណៈស្រដៀងគ្នាទៅនឹងមីស៊ីល  INS Hanit ​នៅក្នុងសង្គ្រាមលីបង់ កាលពីអំឡុង​ឆ្នាំ២០០៦​។

លោក​ Haj hajj Jalal ​មេបញ្ជាការកងកម្លាំងឧទ្ទាម​ហេសប៊ូឡាហ៍ បានបញ្ជាក់ថា មីស៊ីល​ខាង​លើនេះ មានសមត្ថភាពគ្រាប់គ្រាន់ សម្រាប់កម្ទេចនូវនាវាចម្បាំង​របស់ប្រទេសអ៊ីស្រា​អែល​។

លោក​ Haj hajj Jalal បានបន្តទៀតថា ក្រៅពីមីស៊ីលខាងលើនេះ កងកម្លាំងរបស់លោក ក៏នៅមានប្រភេទមីស៊ីល​ប្រឆាំងនឹងនាវា​ ប្រភេទ Yakhont  ផលិតដោយប្រទេសរុស្ស៊ី​ផងដែរ​។ កាលពីដើមឆ្នាំ​២០១៩ មេដឹកនាំក្រុម ហេសប៊ូឡាហ៍ បានបញ្ជាក់ថា រុស្ស៊ីបានផ្គត់ផ្គង់មីស៊ីល​ និងអាវុធទំនើបៗជាច្រើនប្រភេទដល់​ក្រុមហេសប៊ូឡាហ៍​។ ប៉ុន្តែរហូតមកទល់នឹងពេលនេះ ភាគីរុស្ស៊ី មិនបានបញ្ជាក់ថា​  ការលើកឡើងខាងលើនេះ ជាការពិត​ឬយ៉ាណា​នោះឡើយ។

ប្រសិនបើការប្រេកាសខាងលើ​របស់ក្រុមហេសប៊ូឡាហ៍ ជាការពិតមែននោះ គឺជាការគំរាម​កំហែងយ៉ាងខ្លាំងដល់កងកម្លាំងទាហានរបស់អ៊ីស្រាអែល​។ ក្រៅពីនេះ ក្រុមហេសប៊ូឡាហ៍ ក៏ទទួលបានការផ្គត់ផ្គង់ អាវុធ​ទំនើបៗ​ជាច្រើន ពីប្រទេសអ៊ីរ៉ង់  ក្នុងនោះមានមីស៊ីល​ Fateh-110 ផងដែរ​៕


ចែករំលែក៖