ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខអាហ្វហ្គានីស្ថានរងការគំរាមកំហែង​ ប៉ះពាល់យ៉ាងខ្លាំងដល់ការបោះឆ្នោត

ចែករំលែក៖

ការវាយប្រហារកើតឡើងជាបន្តបន្ទាប់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ះពាល់យ៉ាងខ្លាំង ដល់​ការបោះឆ្នោត​នាពេលខាងមុខ ​។ ការវាយប្រហារផ្ទួនៗ គ្នា ដោយសារតែ​អាមេរិកការ​លុបកិច្ចពិភក្សាស្តីពីសន្តិសភាពជាមួយក្រុមតាលីបង់​ ហើយក្រុមនេះប្រមានការវាយ​ប្រហារកាន់តែកើនឡើង។  រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការវាយប្រហារដល់ទៅពីរ លើក ហើយ ការវាយប្រហារ​ទាំង២លើកនេះ បានកើត​ឡើង ចំពេល​ប្រទេសអាហ្វហ្គានី​ស្ថាន​បាននិ ងកំពុង​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​ នៅទូទាំងប្រទេស​ នៅចុងខែកញ្ញា ឆ្នាំ២០១៩នេះ ។

ការវាយប្រហារ បណ្តាលឲ្យនុស្ស​៤៨នាក់បានស្លាប់ និង រាប់សិបនាក់ផ្សេង​ទៀតរងរបួស ​នៅក្នុងហេតុ​ការណ៍​​វាយប្រហារពីរកន្លែង ដាច់ដោយឡែក​ពីគ្នា ក្នុងនោះ​មួយករណី​ បានកើតឡើង នៅ​ក្នុង​យុទ្ធនាការ​ឃោសនា រក​សំឡេង​ឆ្នោត​របស់​លោក​ប្រធានាធិបតី Ashraf Ghani និងមួយ​ករណីទៀត បានកើតឡើង ​នៅក្នុងរដ្ឋធានីកាប៊ុល នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

 

ហេតុការណ៍វាយប្រហារដំបូង បាន​កើតឡើង ​នៅថ្ងៃអង្គារ​ទី១៧ ខែកញ្ញា ឆ្នាំ២០១៩​។​គ្រាប់​បែក​នោះ ត្រូវបានជន​បំផ្ទុះ​បានដាក់ជាប់ជាមួយម៉ូតូមួយគ្រឿង ហើយជិះចូល​ទៅ​កាន់​ហ្វូង​មនុស្ស​​ដែល​កំពុងរៀប​ចំពិធីឃោសនា ស្វែងរកសំឡេងឆ្នោត ​រៀបចំដោយលោក​ប្រធា​នាធិបតី Ashraf ។ ចំណែកលោកប្រធានាធិបតី ត្រូវបានគេរាយការណ៍ថា មិនបាន​រងរបួស ​ក្នុងហេតុការណ៍វាយប្រហារគ្រាប់បែកអត្តឃាតនោះទេ ។ ដោយឡេក ជន​វាយ​ប្រហារ​គ្រាប់បែកអត្តឃាតនោះ ​បានបំផ្ទុះគ្រាប់បែក ​នៅតាមផ្លូវច្រក​ចូលទៅកាន់​ពិធីនោះ​។ 

ក្នុងហេតុការណ៍​លើក​ទី​មួយ​នេះ មានមនុស្ស២៦នាក់បានស្លាប់ និងជាង​៤០នាក់​បានរង​របួស។ ​ក្រុមឧទ្ទាមតាលីបង់ បានប្រកាសទទួលស្គាល់ ចំពោះការវាយប្រហារអត្តឃាត នៅ​ក្នុងទីក្រុង Charikar  ខេត្ត Parwan នា ភាគ​ខាងជើង​ នៃទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានី​ស្ថាន ។ 

លោក Nasrat Rahimi អ្នកនាំពាក្យក្រសួងមហាផ្ទៃ​ អាហ្វហ្គានីស្ថាន បានថ្លែងថា ជនរង​គ្រោះ​ដែលបាត់បង់ជីវិត ​បានកើនឡើង រហូត​២៦នាក់ ក្នុងនោះមាន​ទាហាន៤​នាក់ផង​ដែរ។ ដោយឡែកប្រភពព័ត៌មានពីគ្រូពេទ្យ​នៃមន្ទីរពេទ្យ​ Parwan បានឲ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិត ​​មានទាំងកុមារផងដែរ ។  

ក្នុងហេតុ​ការណ៍​ដាច់ដោយឡែក​មួយទៀត បានកើតឡើង តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់​ពីហេតុការណ៍​ទីមួយ បានកើតឡើង នៅតំបន់​ពិសេស Geen Zone ទីក្រុងកាប៊ុល ដែល​មានទាំង​អគារក្រសួងការពារជាតិ, ស្ថានទូត​អាមេរិក, និងស្នាក់ការកណ្តាល​របស់អង្គ​ការ​ណាតូ ផង ស្ថិតនៅទីនោះ។ ក្រុមតាលីបង់​ក៏បានប្រកាសទទួលស្គាល់​ការវាយ​ប្រហារ​នេះផងដែរ ហើយនេះក៏ាករណីបំផ្ទុះគ្រាប់បែក​លើកទីពីរ។ 

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក Rahimi បានថ្លែងទៀតថា មនុស្ស២២នាក់​ ត្រូវបាន​សម្លាប់ និង៣៨នាក់រងរបួស នៅក្នុងហេតុការណ៍​បំផ្ទុះគ្រាប់បែក​លើកទីពីរនេះ ៕


ចែករំលែក៖