ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង០២និង១៥នាទីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថស្រុកចំនួន០៦នាក់ រថយន្ត០២គ្រឿង ដឹកនាំដោយលោក វរ: សេនីយ៍ទោ ឃុន ប៊ុនហូ មេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ធំ ដោយមានការសម្របសម្រួល ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានចេញប្រតិបត្តការបង្ក្រាបបទល្មើសធនធានធម្មជាតិ (ករណីដឹកជញ្ជូនសត្វព្រៃខុសច្បាប់) នៅចំណុច៨៤.៤៥៦៥៦៣_១៤.២៦២៥០ ក្នុងភូមិស្លាក់ក្រាញ់ ឃុំសំព្រោជ ស្រុកស្ទោង។
លទ្ធផលបង្ក្រាបបាន ១-ជនសង្ស័យ(០១នាក់) ឈ្មោះ ងន វុនរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់ (តៃកុងរថយន្ត)។ ២-រថយន្តក្រុង១គ្រឿងម៉ាក KIA ពណ៌ស្លាទុំលាយសរ ពាក់ស្លាកលេខភ្នំពេញ 3D-2417ជាក្រុមហ៊ុនបូព៏ាអាស៊ីដីកអ្នកដំណើរ។ ៣-អណ្តើកសកល២៨ក្បាល=១៧៩គីឡូក្រាម ។ ៤-ពស់ចាន់តាមង៨២ក្បាល=៤៥គីឡូក្រាម។ ៥-អន្សង០៤ក្បាល=០៨គីឡូក្រាម។ ក្រោយការចុះបង្រ្កាប់ សមត្ថកិច្ចបានប្រគល់វត្ថុតាងជូននាយសង្កាត់រដ្ឋបាលព្រៃឈើស្ទោង។
លោក ឈឿង គុណ នាយផ្នែករដ្នបាលព្រៃឈើស្ទោងបានអោយដឹងថា លោកមិនទាន់ដឹងច្បាស់នោះទេ គ្រាន់តែបានដឹងពីលោកព្រះរាជអាជ្ញាប្រាប់ថា ថ្ងៃស្អែកនិងប្រគល់សត្វទាំងនោះអោយទៅអង្គការ វ៉ាយ អេត ដើម្បីយកទៅលេងនៅភ្នំតាម៉ៅដើម្បីអភិរក្ស ៕ ប៊ុនរិទ្ធី