ទីតាំងនានារបស់អាមេរិក ទាំងនៅក្នុងប្រទេសអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថានមិនមានសុវត្ថិភាពនោះឡើយ ដោយក្រុម ភេរវកម្ម បានវាយឆ្មក់ទៅលើទីតាំងសំខាន់២នៅប្រទេសទាំងពីរ។ សកម្មភាពវាយប្រហារកើតឡើងក្រោយពេល អាមេរិក លុបកិច្ចពិភាក្សាស្តីពីសន្តិភាព ជាមួយ ក្រុមតាលីបង់ ។
នៅក្នុងប្រទេសអ៊ីរ៉ាក់ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា រ៉ុក្កែតពីរគ្រាប់ បានធ្លាក់នៅជិតស្ថានទូតអាមេរិក នៅទីក្រុងបាតដាត ប្រទេសអ៊ីរ៉ាក់ ។ រ៉ុក្កែតខាងលើធ្លាក់នៅតំបន់ បៃតង ជាតំបន់ដែលមានទីតាំងតំណាងការបរទេស របស់ប្រទេសជាច្រើន នៅទីនោះ ក្នុងនោះមានស្ថានទូតអាមេរិកផងដែរ។ រ៉ុក្កែតពីរគ្រាប់មានទំហុំ ១០០ មីលីម៉ែត្រ បានធ្លាក់នៅជិតស្ថានទូតអាមេរិកមួយគ្រាប់និងជិត ដងទន្លេTigris មួយគ្រាប់។ ប្រភពព័ត៌មានពីមន្ត្រីការបរទេសអាមេរិក បានឲ្យដឹងថា សំឡេងប្រកាសអាសន្ន បានបន្លឺឡើង ពីរលើក នៅវេលាម៉ោង១រំលងអធ្រាត្រ។
ជាមួយគ្នានេះដែរកម្លាំងទាហានអ៊ីរ៉ាក់បានបញ្ជាក់ថា រ៉ុក្កែតពីរគ្រាប់បានបាញ់ចេញពីតំបន់ភាគខាងត្បូង រដ្ឋធានីបាតដាត ។ មកទល់ពេលនេះមិនទាន់មានព័ត៌មានពីការខូចខាតទ្រព្យសម្បត្តិនិងអាយុជីវិតនៅឡើយទេ។កាលពីថ្ងៃទី១៩ ខែឧសភា ក៏មានរ៉ក្កែត បាញ់ទៅតំបន់ជិតស្ថានទូទអាមេរិក ក្នុងពេលដែលអាមេរិក ប្រកាសដកទាហានចេញពីប្រទេសអ៊ីរ៉ាក់។
ក្រោយរយៈជាច្រើនឆ្នាំ នៃសង្គ្រាម អ៊ីរ៉ាក់មានសន្តិសុខល្អប្រសើរឡើងវិញ ក្រោយប្រកាសយកឈ្នះទៅលើក្រុមភេរវកម្ម IS កាលពីចុងឆ្នាំ២០១៧។ តំបន់ជុំវិញស្ថានទូត អាមេរិក ត្រូវបានការពារយ៉ាង តឹងតែងបំផុត អាចទប់ស្កាត់រាល់ការវាយប្រហារ របស់ក្រុមភេរវកម្ម៕