ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ​ ហ៊ុន​ សែន​ មានប្រសាសន៍​ ថា​ ប្រជាពលរដ្ឋ ធ្វើដំណើរកម្សាន្តដោយគ្មានការភ័យព្រួយដូចសម័យសង្រ្គាមឡើយ

ចែករំលែក៖

ភ្នំពេញ៖សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ មានប្រសាសន៍ថា​ ស្រុកទេសយើងសព្វថ្ងៃកាន់តែសុខសប្បាយនិងរីកចម្រើនទៅមុខ។ រីឯផ្លូវថ្នល់ និងស្ពានតូចធំក៏កាន់តែមានច្រើន ហើយរមណីយដ្ឋាន និងកន្លែងកម្សាន្តវិញក៏មានស្ទើរគ្រប់ទីកន្លែង ដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋ និងទេសចរជាតិនិងអន្តរជាតិធ្វើដំណើរទៅកម្សាន្តដោយគ្មានការភ័យព្រួយដូចសម័យសង្រ្គាមឡើយ​ ។

ហ្វេសប៊ុកផេកសម្តេចតេជោ​ ហ៊ុន​ សែន​ ចេញផ្សាយនៅព្រឹកថ្ងៃទី២៦​ ខែកញ្ញា​ នេះ​ ថា​ “ថ្ងៃនេះយើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ និងក្មួយៗនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាបានសម្រុកចេញដំណើរទៅកាន់ស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារធ្វើបុណ្យភ្ជុំបិណ្ឌធំខាងមុខ”។

សម្តេចតេជោ​ ហ៊ុន​ សែន​ សូមជូនពរបងប្អូនជនរួមជាតិ និងក្មួយៗធ្វើដំណើរសុខសប្បាយទាំងអស់គ្នា និងឆាប់បានជួបជុំក្រុមគ្រួសារនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌធំខាងមុខនេះ៕


ចែករំលែក៖