ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា នេះ បានបញ្ជូនជនសង្ស័យ៣នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស។
សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យឈ្មោះ លី ដាន ហៅហេង ភេទប្រុស អាយុ២៦ឆ្នាំ ឈ្មោះ សុខ សុវណ្ណ ភេទប្រុស អាយុ ២៣ឆ្នាំ និង ឈ្មោះ ប្រាក់ សុនី ហៅម៉ាប់ ភេទប្រុស អាយុ ១៨ឆ្នាំ ។
ជនសង្ស័យទាំង៣នាក់នេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ស្រាវជ្រាវ ឃាត់ខ្លួនបាន កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៖៣០នាទី ដែលពួកគេជាប់ពាក់ព័ន្ធករណីធ្វើសកម្មភាពវាយដោយប្រើដំបង និងដំថ្ម គប់ទៅលើជនរងគ្រោះរហូតដល់ជនរងគ្រោះ រត់ចោលម៉ូតូ ។
កន្លងមកពួកគេតែងតែប្រើប្រាស់គ្រឿងញៀនជាប្រចាំរៀងរាល់ថ្ងៃផងដែរ ៕ ចេស្តា