ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរប្លន់៣នាក់ ទៅតុលាការ​ ករណីប្រេីដំបងនិងគប់ដុំថ្មលេីអ្នកជិះម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា នេះ​ បានបញ្ជូនជនសង្ស័យ៣នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស។

សមត្ថកិច្ច​ បញ្ជាក់ថា​ ជនសង្ស័យ​ឈ្មោះ លី ដាន ហៅហេង ភេទប្រុស អាយុ២៦ឆ្នាំ​ ឈ្មោះ សុខ សុវណ្ណ ភេទប្រុស អាយុ ២៣ឆ្នាំ​ និង​ ឈ្មោះ ប្រាក់ សុនី ហៅម៉ាប់ ភេទប្រុស អាយុ ១៨ឆ្នាំ​ ។

ជនសង្ស័យទាំង៣នាក់នេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ស្រាវជ្រាវ ឃាត់ខ្លួនបាន កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៖៣០នាទី ដែលពួកគេជាប់ពាក់ព័ន្ធករណីធ្វើសកម្មភាពវាយដោយប្រើដំបង និងដំថ្ម គប់ទៅលើជនរងគ្រោះរហូតដល់ជនរងគ្រោះ រត់ចោលម៉ូតូ ។

កន្លងមកពួកគេតែងតែប្រើប្រាស់គ្រឿងញៀនជាប្រចាំរៀងរាល់ថ្ងៃផងដែរ​ ៕ ចេស្តា


ចែករំលែក៖