ភ្នំពេញ៖ តារាសម្តែងថៃល្បីឈ្មោះនាង ផេនខេក (Pancake) គ្រោងធ្វើដំណើរមកកដល់កម្ពុជានៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩នេះ ដើម្បីចូលរួមប្រកាសសម្ពោធជាផ្លូវការផលិតផលល្បីឈ្មោះលំដាប់ពិភពលោកម៉ាក Pansy នោះ ។ ដំណើរដ៏ភ្គាក់ផ្អើលមកកាន់កម្ពុជាជាថ្មីនេះ ក៏នឹងក្លាយជាឱកាសសម្រាប់អ្នកមានបំណងក្លាយខ្លួនជាអ្នកតំណាងចែកចាយលក់ផលិតផលលំដាប់ស្តង់អន្តរជាតិនេះផងដែរ ។
នាង ផេនខេក គ្រោងនឹងចំណាយពេលមួយថ្ងៃពេញដើម្បីចូលរួមកម្មវិធីប្រកាសសម្ពោធជាផ្លូវការនេះនៅសណ្ឋាគារសុខាភ្នំពេញ ។ នេះបើយោងតាមការបញ្ជាក់របស់កញ្ញា វង្ស សុថាវតី នាយិការក្រុមហ៊ុន លីនវតី(linvateyCo,.LTD) បានបញ្ជាក់ ។ កញ្ញាបន្តថា Pansy គឺជាម៉ាកសញ្ញាម្សៅផាត់ល្បីឈ្មោះនិងលក់ពាសពេញសាកលលោក និងជាម៉ាកសញ្ញាផ្ទាល់របស់តារាសម្តែងស្រី ផេនខេក ។
កញ្ញាថា កន្លងទៅមានអតិថិជនជាច្រើនបានបញ្ជាទិញម្សៅផាត់នេះពីបរទេស ហើយដោយសារមានទីផ្សារស្រាប់ទើបក្រុមហ៊ុនកញ្ញា នាំចូលផ្តាច់មុខ និងផ្តល់សិទ្ធិឲ្យក្រុមហ៊ុន BEmpireជាអ្នកចែកចាយបន្ត ។
កញ្ញា បន្តថា កន្លងមកម្សៅមួយប្រភេទនេះត្រូវបានធ្វើការលក់សាកល្បង និងធ្លាប់ទទួលស្គាល់ពីអ្នកប្រើប្រាស់ថាជាម្សៅផាត់មុខដែលមានសភាពម៉ត់ជាងម្សៅធម្មតា២ដង ជួយថែទាំសុខភាពស្បែកមុខ ជួយបិទបាំងស្នាមមុខ ផលិតដោយរោងចក្រល្បីឈ្មោះលំដាប់ពិភពលោកនាប្រទេសអ៊ីតាលី និងអាចប្រើប្រាស់បានទាំងបុរសនិងនារី ។
កញ្ញាលើកឡើងដែរថា ចាប់ពីព្រឹកថ្ងៃទី០៦ ខែតុលានោះតទៅក៏មានក្រុមអ្នកជំនាញផ្នែកបណ្តុះបណ្តាលផ្នែកទីផ្សារ នៅកម្ពុជា និងថ្នាក់ពិភពលោកចូលមកធ្វើការណែនាំជួយបណ្តុះបណ្តាលគ្រប់បណ្តាអ្នកទិញយកទៅលក់បន្តឲ្យចេះពីវិធីសាស្ត្រក្នុងការស្វែងរកអតិថិជនរួមទាំងអ្នកលក់តាមអនឡាញផងដែរ ។ សម្រាប់អ្នកដែលមានស្នាដៃល្អក្នុងការលក់ក៏នឹងទទួលបានឱកាសចេញទៅដំណើរកម្សាន្តនៅបរទេសផ្ទាល់រួមជាមួយតារាសម្តែងផេន ខេក ដោយផ្ទាល់ផងដែរ ។
គួរបញ្ជាក់ដែរថា នៅរសៀលថ្ងៃដដែលគឺមានរៀបចំពិធីជប់លៀងប្រកាសសម្ពោធជាផ្លូវការ និងមានកម្មវិធីពិសេសៗដោយការផ្តល់ជូននូវការថែមដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ ។ នេះគឺជាឱកាសម្រាប់អ្នកមានបំណងក្លាយជាដៃគូលក់ ដែលអាចទាក់ទងសាកសួរព័ត៌មានបានតាមរយៈលេខទូរស័ព្ទ៖ 0979491212 / 011470047 ឬតាមរយៈ Facebook Page: BEmpire ៕ វឌ្ឍនា