ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចង.ក សម្លាប់ខ្លួននៅលើដើមស្វាយក្នុងមជ្ឈមណ្ឌលកោះពេជ្រ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានធ្វើអត្តឃាតដោយចង.ក សម្លាប់ខ្លួនជាប់នឹងដើមស្វាយ មុខអាគារLកោះពេជ្រ ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ៤ទៀបភ្លឺថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ចំណុចផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពពត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា សពជនដែលធ្វើអត្តឃាតខ្លួនឯងនេះមិនទាន់ស្គាល់អត្តសញ្ញាណទេ មានវ័យប្រមាណ៥០ឆ្នាំ ស្លៀកខោកំណាត់ជើងវែង ពណ៌ប្រផេះ ពាក់អាវដៃខ្លី ក្រឡាការ៉ូ ពណ៌ផ្ទៃមេឃលាយត្នោត បន្សល់ទុកស្បែកជើង១គូ ពណ៌ត្នោត វ៉ែនតាមីញ៉ូម២ និងនាឡិកាដៃ១គ្រឿង ។

ប្រភពពត៌មានពីប្រជាពលរដ្ឋបានឲ្យថឹងថា ពេលកើតហេតុខ្លួនបានចេញពីកន្លែងស្នាក់នៅដើម្បីមកមើលបុគ្គលិករបស់ខ្លួន បោសសំអាតអនាម័យក្នុងបរិវេណកោះពេជ្រ លុះពេលកំពុងដើរមើល ស្រាប់តែឃើញជនរងគ្រោះ បានចង.ក លើដើមស្វាយជាមួយនឹងខ្សែនីឡុង ពណ៌ស ស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យទៅលើសាកសពបានឲ្យដឹងថា ពិតជាចង.កសម្លាប់ខ្លួនពិតមែន និងបានដឹកសាកសព ទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ


ចែករំលែក៖