ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប្រទះឃើញសាកសពជនបរទេសម្នាក់​​ដោយសារអំពើឃាតកម្ម នៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ប្រភពពីសមត្ថកិច្ច និងតាមការផ្សាយក្នុងPageអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឲ្យដឹងថា ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ វេលា ម៉ោង៩ និង៣០នាទីព្រឹក គេប្រទះឃើញសាកសពជនបរទេសម្នាក់ មិនទាន់ស្គាល់សញ្ជាតិនិងអត្តសញ្ញាណ គ្រាន់តែដឹងថាជាជនជាតិនៅអាសុី នៅចំណុចភូមិអូរត្រេះ(ក្នុងដីឡូត៍មួយកន្លែង) ស្ថិតនៅក្រុម06 ភូមិ06 សង្កាត់04 ខេត្ត-ក្រុង ព្រះសីហនុ ។

សាកសពនេះស្លាប់ដោយសារ អំពើឃាតកម្ម ដាច់ខ្លួនជាពីរ ឃើញតែមួយកំណាត់ខ្លួនខាងលើ ដាច់បាត់រកមិនទាន់ឃើញមួយកំណាត់ខ្លួនខាងក្រោម។

បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចវេចខ្ចប់ដឹកយកមករក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំការស្រាវជ្រាវរកមូលហេតុ ,រកអត្តសញ្ញាណ និងខាងជំនាញការិយាល័យបច្ចេកទេស វិទ្យាសាស្រ្តពិនិត្យធ្វើកោសល្យវិច័យ​ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖